Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស៊យធំ! ជនសង្ស័យម្នាក់ ត្រូវពលរដ្ឋត្រួតវាយយ៉ាងចាស់ដៃ ហើមមុខហើមមាត់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូ បានមួយមិនគ្រប់ ឆ្លៀតទៅលួចកាបូបគេថែម ម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប៉ុន្តែត្រូវម្ចាស់កាបូប តាមទាន់ ដោយទូរស័ព្ទដាក់ប្រព័ន្ធ GPS ដេញចាប់បាននៅម្តុំផ្សារដើមគរ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី កាលពីវេលាម៉ោង១២៖០០នាទីយប់​ឈានថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៣៧៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ រួមទាំងបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BJ- 5486 -សោរកាច់កម៉ូតូ​ -ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចក់តូច និងកាបូបចំនួន២ រួមទាំងទូរស័ព្ទ និងលុយរបស់ជនរងគ្រោះជាច្រើនទៀតផងដែរ​ ។

សមត្ថកិច្ចបានបន្តថា មុនចាប់ខ្លួនជនសង្ស័យ គឺជនសង្ស័យបានធ្វើសកម្មភាព​លួចកាច់កម៉ូតូ ហុងដាឌ្រីម សេ១២៥ ខាងលើ ពីម្តុំជ្រោយចង្វាមកម្ល៉េះ ខណៈពេល លួចបាន ជនសង្ស័យ​បានជិះរត់គេច ដល់ម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចក៏បានធ្វើសកម្មភាព ជាលើកទី២ ដោយឆ្លៀតលួចយកកាបូបគេវិញម្តង បានសម្រេច រួចក៏ជិះម៉ូតូដែលកាច់កបាននោះ រត់គេចខ្លួនបន្តទៀត លុះពេលរត់មកដល់ម្តុំផ្សារដើមគរ ក៏ត្រូវជនរងគ្រោះ ជាម្ចាស់កាបូប ដេញតាមមកទាន់ ព្រោះតែក្នុងកាបូបនោះ មានទូរស័ព្ទដែលជនរងគ្រោះ ដាក់ប្រព័ន្ធ GPS ទើបតាមមកដល់ចំណុចនេះ ហើយហៅសមត្ថកិច្ច ពូនស្ទាក់ចាប់បាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាត្រួតវាយយ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួស ហើមមុខហើមមាត់ រួចក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗតែម្តង ។​

ក្រោយពេលសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន​ធ្វើសកម្មភាពលួចកាច់កម៉ូតូគេ និងលួចកាបូបរបស់គេពិតមែន ។​

បច្ចុប្បន្ន ​ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃុំខ្លួន ដើម្បីសួរចម្លើយ បញ្ជូនទៅកាន់អធិការដ្ឋានគនរបាលខណ្ឌសែនសុខវិញ ព្រោះកន្លែងដែលជនសង្ស័យធ្វើសកម្មភាព នៅក្នុងមូលដ្ឋានទឹកដីខណ្ឌសែនសុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor