
អាចនិយាយបានថាកញ្ញា សុខ ពិសី គឺជាតារាចម្រៀងតែម្នាក់គត់ក្នុងផលិតកម្ម សាន់ដេ ដែលបានចូលរួមក្នុងពិធីបុណ្យគំរប់ខួបប្រាំពីរថ្ងៃ របស់តារាចម្រៀង អ្នកនាង សាន្ត ស្រឡៃ កាលល្ងាចពីម្សិលមិញនេះ ដែលបារម្ធឡើងនៅវត្ត ទួលទំពូង ។
ងាកមើលមកទំនាក់ទំនងរបស់កញ្ញា សុខ ពិសី និង លោក ខេមរៈសេរីមន្ត វិញ ថី្មៗនេះគេសង្កេតឃើញ មានការចាប់ដៃគូជាមួយគ្នាដោយមានការងារថតស្ព័រពាណិជ្ជកម្មជាមួយគ្នា ។ សំនួរសួរទៅកញ្ញា សុខ ពិសីថា តើលោក ខេមរៈសេរីមន្ត នឹងវិលត្រលប់មករកទ្រនុំចាស់ឬយ៉ាងណា?
កញ្ញា សុខ ពិសី បានតបថា មិនមាននោះទេ ។ កញ្ញា និង ខេមរៈសិរីមន្ត គ្រាន់តែមានការងាររួមគ្នា ជាលក្ខណៈស័្ពរពាណិជ្ជកម្មប៉ុណ្ណោះ ដោយឡែកការងារផលិតចម្រៀងរួមគ្នា គឺ មិនអាចនោះទេ ដោយសារតែលោក ខេមរៈសិរីមន្ត បានរួមរស់នឹងផលិតកម្មថី្មទៅហើយ ។
Source: officialsokpisey