Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នាវា​មុជ​ទឹក​មួយ​គ្រឿង​ បាន​បាញ់​មីស៊ីល​ Kalibr​ ចេញ​ពី​សមុទ្រ​មេឌីទែរ៉ាណេ​ ដែល​ក្នុង​គោលបំណង​វាយប្រហារ​ឲ្យ​ចំ​គោលដៅ​ ក្រុម​ភេរវជន​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៦ ខែ​តុលា ឆ្នាំ​២០១៧។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​លោក​ Igor Konashenkov​ បាន​និយាយ​ថា​ នាវា​មុជ​ទឹក​ Veliky Novgorod​ និង​ Kolpino​ បាន​បាញ់​មីស៊ីល​ចំនួន​ ១០គ្រាប់​ កាល​ពី​ព្រឹក​ម្សិលមិញ​ ចេញ​ពី​សមុទ្រ​មេឌីទែរ៉ាណេ​ ដែល​ក្នុង​គោលបំណង​វាយប្រហារ​ឲ្យ​ចំ​គោលដៅ​ ក្រុម​ភេរវជន​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។ ក្រសួង​ការពារ​ជាតិ​ បាន​បន្ថែម​ទៀត​ថា​ មុន​ពេល​បាញ់​មីស៊ីល​នេះ​ ក្រុង​មូស្គូ​បាន​ឃ្លាំមើល​ និង​រក​ឃើញ​គោលដៅ​របស់​រដ្ឋ​ឥស្លាម​ ISIS / ISIL​ នៅ​ក្នុង​ទីក្រុង​ Deir-ez-Zor​ រួម​ទាំង​មជ្ឈមណ្ឌល​បញ្ជាការ​ធំ​ៗ និង​ឃ្លាំង​ស្តុក​អាវុធ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​កញ្ញា​ យោធា​រុស្ស៊ី​ បាន​ស៊ើបការណ៍​ពី​លើ​អាកាស​ ហើយ​បង្ហាញ​ពី​ទីតាំង​កងកម្លាំង​ពិសេស​អាម៉េរិក​ នៅ​ក្នុង​រដ្ឋ​អ៊ីស្លាម​ ដែល​គ្រប់គ្រង​ (IS, អតីត ISIS / ISIL) ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ដឺរអេហ្សហ្ស័រ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor