
កាលពីប៉ុន្មានម៉ោង មុននេះ ក្រុមការងារ សារព៍ត៌មាន #SwiftNews បានបង្ហោះ ការសម្ភាសន៍ នូវសម្តីទាំងស្រុងរបស់លោក ធាន វុទ្ធី ទាក់ទងនឹងសារព័ត៌មានមួយចំនួនលើក ឡើងថាលោក តាំងខ្លួនជា ស្តេចចក្រវាឡ ព្រះដ៍មានបុណ្យ។
ក្នុងកិច្ចសម្ភាសន៍នៅកន្លែង លោក ធាន វុទ្ធី ផ្ទាល់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ គឺលោក បានច្រានចោលនូវព័ត៌មានលើកឡើងខាង ដោយលោក បានលើកឡើងថា គំនិតដែល ចង់ត្រាស់ដឹងជាព្រះពុទ្ធពិតជាមានមែន គឺដើម្បីស្រោចស្រង់មនុស្សលោក។
សូមទស្សនាបទសម្ភាសន៍ទាំងស្រុងដែលលោក បានលើកឡើង ទាក់ទងនឹងរឿងកន្លងមក ផងដែរ៖
សូមបញ្ជាក់ថាកាលពី៣ថ្ងៃមុន ថ្ងៃទី១០ តុលាកន្លងទៅ សារព័ត៌មាន អាម៉ាប៉ាប៉ាញ៉ូស យើងក៍បានធ្វើការចុះផ្សាយផងដែរ ប៉ុន្តែត្រូវបានចែកដាច់ជាពីរគឺ ៖ ម្នាក់ត្រាស់ដឹងជាព្រះអរហន្ត ឯម្នាក់ទៀតតាំងខ្លួនជាស្តេចចក្រវាឡ ព្រះដ៍មានបុណ្យ

ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែក្រឡាប់ចាក់អស់ហើយ ដោយសារ រឿងប្លែកៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយ៖
១ / មានអ្នកចូលរួមហែអង្គកឋិនទាន សុទ្ធតែស្លៀកស ពាក់ស មានចំនួនជិត១ពាន់នាក់ និងអ្នកចូលរួមបានប្រសិទ្ធនាមឱ្យលោក ធាន វទ្ធី ថា ព្រះអរហន្ត ដែលត្រាស់ដឹងនៅលើកទឹកដីខេត្តតាកែវ ។




២ / បុរសម្នាក់ទៀត ក្នុងរូបភាពទាំងនោះ ដោយគេឃើញមានមនុស្សមួយចំនួនដង្ហែអម ឬឈរអម និងក្រាបបង្គំផងនោះ ក៏បានប្រកាសថា ខ្លួនជាស្តេចចក្រវាឡ និងជាអ្នកមានបុណ្យ ដោយមានទាំងកន្លែងរៀបចំជារាជបល្ល័ង្កសម្រាប់សោយរាជ្យ ទៀតផង ដែលមើលទៅហាក់បីដូចជាអស្ចារ្យសម្បើមក្រៃលែង។
ទាក់ទិននឹងបញ្ហាទាំងនេះ មហាជនមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធមានចំណាត់ការបែបណានៅឡើយទេ ? ថាតើវាសនាព្រះមហាក្សត្រក្លែងក្លាយនេះ អាចនឹងយាងទៅសោយរាជ្យ នៅគុកព្រៃស ឬយ៉ាងណាទេ ?




