
នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀង បញ្ញា សិទ្ធិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចសំភាសន៍មួយ និងបានពិភាក្សាអំពីបញ្ហានាៗ ដែលទើបនឹងកើតឡើងចំពោះលោក ជាពិសេសគឺទាក់ទងទៅនឹងអ្នកនាង សាន្ត ស្រីឡៃ។
ក្នុងនោះ លោក បញ្ញា សិទ្ធិ ក៏បានបង្ហើបប្រាប់អំពី រឿងពិតដ៏គួរឲ្យព្រឺសម្បុរមួយ អំឡុងពេលធ្វើបុណ្យសពរបស់អ្នកនាង សាន្ត ស្រីឡៃ។ លោកបានរៀបរាប់ដំណើរសាច់រឿងដ៏គួរឲ្យខ្លាចនេះថា:
ព្រោះមានការរវល់ លោកបានទៅបុណ្យសពរបស់អ្នកនាង សាន្ត ស្រីឡៃ នៅពេលជិតយប់។ ពេលនោះ បុណ្យសព របស់ស្រីឡៃ មានសភាពស្ងាត់ជ្រងុំ លោកបានអង្គុយយំនៅក្បែសព របស់ ស្រីឡៃ ផ្ទាល់ ហើយបាននិយាយពាក្យស្ថាយស្រណោះមួយចំនួនទៅកាន់នាង។
ម៉ោងប្រហែលជា ៧យប់ លោក និងមិត្តភក្តិបានជិះឡានត្រលប់ទៅវិញ។ ពេលជិះឡានចេញពីបុណ្យបានប្រាំនាទី ស្រាប់តែលឺសម្លេងឆ្មាយំខ្លាំងឡើងៗនៅក្នុងឡានរបស់លោក។ លោកក៏បានឈប់ឡាន ហើយព្យាយាមរកសត្វឆ្មាពេញក្នុងឡានជាមួយមិត្ត តែរកមិនឃើញអ្វីឡើយ។
បន្ទាប់មកលោកក៏បន្តដំណើរទៅមុខទៀត ជិះបានតែបន្តិចក៏លឺសូរឆ្មាយំម្តងទៀត តែម្តងនេះគឺខ្លាំងជាមុនដូចដាក់ធុងប៉ាស់នឹងត្រចៀក ទើបលោកគិតថាវិញ្ញានស្រីឡៃ ប្រាកដជាចង់ប្រាប់អ្វីដល់លោកហើយ។
ចង់ជ្រាបច្បាស់រឿងលំអិលសូមទស្សនាវីដេអូខាងក្រោម: