Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីប្រធានគណបក្សយុវជនកម្ពុជា ដាក់ប្តឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ កាលពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងកំពុងសិក្សាស្រាជ្រាវករណីប្តឹងរំលាយគណបក្សប្រឆាំងនេះ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងក្រោយសិក្ខាសាលា ស្តីពីច្បាប់គណបក្សនយោបាយដែលរៀបចំដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែតុលានេះ នៅទីស្តីក្រសួង ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ តុលាការជាអ្នកសម្រេចរំលាយ។

លោកបញ្ជាក់ថា “ករណីប្រធានបក្សសង្គ្រោះជាតិ ឥឡូវនេះ ស្ថិតនៅក្នុងដៃតុលាការពាក់ព័ន្ធរឿងក្បត់ជាតិ ដែលជាដែនសមត្ថកិច្ចអ៊ីចឹងទុកឲ្យគាត់វិនិច្ឆ័យមានទោស តាមច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៤៤៣”

យ៉ាងណាក្តី បន្ទាប់ពីមានសំណួរពីក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ ថាតើគណបក្សសង្គ្រោះជាតិ អាចរំលាយទេ នៅក្នុងច្បាប់គណបក្សនយោបាយ បើប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែជាប់ពន្ធនាគារអ៊ីចឹង? លោក ប្រាក់ សំអឿនបាន បញ្ជាក់ថា “ករណីនេះ ស្ថិតនៅលើកតុលាការ ប៉ុន្តែករណីនេះ ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាស្រាវជ្រាវ”

ទាក់ទិននឹងសិក្ខាសាលា ស្តីពីច្បាប់គណបក្សនយោបាយវិញ លោកអគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីធ្វើការផ្សព្វផ្សាយដល់សង្គម ពិសេសពិធីករទាំងអស់ បានយល់ដឹង កុំចេះតែធ្វើអត្ថាធិប្បាយ និងយល់ច្រឡំ ក្នុងការធ្វើការបកស្រាយដែលប្រាស់ចាកពីច្បាប់។

បន្ថែមលើសពីនេះ លោក ប្រាក់ សំអឿន ក៏បានលើកឡើងថា ទាក់ទិននឹងការប្តឹងរំលាយគណក្សនយោបាយ គ្រប់បុគ្គលអាចប្តឹងបានដូចគ្នា ព្រោះថា ជាគោលការណ៍ទូទៅ ក្នុងច្បាប់ព្រហ្មទណ្ឌបានផ្តល់សិទ្ធិឲ្យប្តឹងបាន។

លោកបញ្ជាក់ថា “ជាគោលការណ៍ក្នុងច្បាប់ព្រហ្មទណ្ឌ បុគ្គលនៅក្នុងសង្គមអាចប្តឹងទៅអាជ្ញារធមានសមត្ថកិច្ច ប្រសិនបើខ្លួនបានឃើញ បានដឹងនូវសកម្មភាពដែលបានប្រព្រឹត្តល្មើស ឬធ្វើឲ្យប៉ះពាល់សាធារណៈ និងប្រយោជន៍ជាតិ។ អ៊ីចឹងអាជ្ញាធរដែលគេប្តឹង ត្រូវពិនិត្យមើល និងធ្វើការស៊ើបអង្កេតរកហេតុផល និងភស្តុង”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor