Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ បុរសវ័យចំណាក់​ម្នាក់ ​បានកាន់រូបកូនស្រីរ​ត់ទៅ​មក​ប្តឹង​ប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ​ ​ជួយ​ស្វែងរកកូនស្រីរបសគាត់ បន្ទាប់ពីចេញពីផ្ទះបាត់ដោយមិនដឹងមូលហេតុ​​។

លោកមេ​ប៉ុស្តិ៍ បានឲ្យដឹងថា នៅ​វេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ លោក​បានទទួលពាក្យបណ្តឹងពីឈ្មោះ ញ៉ វ៉េត ភេទប្រុស អាយុ៥៣ឆ្នាំនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៨ និង៣០នាទីព្រឹក កូនស្រីរបស់គាត់ឈ្មោះ វ៉េត ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ បានចាកចេញពីផ្ទះ ហើយ​បាត់ដោយមិនដឹងមូលហេតុ ។

លោក ញ៉ វ៉េត បន្ថែប​ថា រូបគាត់បានធ្វើការទាក់ទងសួរទៅសាច់ញាតិបងប្អូនជិតឆ្ងាយអស់ហើយ ក៏មិនមានដំណឹងដែរ ហើយទាក់ទងតាមទូរស័ព្ទផ្ទាល់កូនស្រី ក៏ទាក់ទងមិនបានដែរ  ទើបសម្រេចចិត្តមកដាក់ពាក្យបណ្តឹងសូមឲ្យលោកមេប៉ុស្តិ៍នគរបាលឃុំដារ ជួយអន្តរាគមន៍ស្រាវជ្រាវរកកូនស្រីរបស់គាត់។

គាត់បានបន្ថែមទៀតថា កូនស្រីគាត់ ដែលបាត់ទៅនោះ បានជិះម៉ូតូស្កុបពី ពណ៌ស សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ ចេញទៅ ដោយស្លៀកពាក់អាវពណ៌ស ខោខូប៊យខៀវជើងវែង និងនៅលើខ្លួនរួមមាន៖ ខ្សែកប្លាកទី១ ខ្សែ កងជើងប្លាកទីន២ កង,  កងដៃប្លាកទីនឈុត១៥កង។

ប្រសិនបើបងប្អូនណាប្រទះឃើញនារីដូចរូបខាងក្រោម សូមជួយទាក់ទងមក 0713272222 និង 093377113 ឬក្រុមគ្រួសារផ្ទាល់ 088 2968767៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor