Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រទេស​ចិន​ បាន​បញ្ជូន​នាវា​ចម្បាំង​ Huangshan​ ប្រភេទ​ 54A បូករួម​ទាំង​យន្ត​ហោះ​ពិឃាដ​ J-11B ចំនួន​០២គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​ Z-8 ចំនួន​០១គ្រឿង​ ដើម្បី​ព្រមាន​នាវា​ចម្បាំង​អាមេរិក​ USS ‘Chafee’​ ក្បែរ​កោះ​ ដែល​កំពុង​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ចោទ​ប្រកាន់​អាមេរិក​ថា​ បំផ្លាញ​អធិបតេយ្យភាព​ និង​ផលប្រយោជន៍​សន្តិសុខ​នៅ​ក្នុង​តំបន់​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​ពុធ ទី​១១ ខែ​តុលា ឆ្នាំ​២០១៧។

ទីក្រុង​ប៉េកាំង​ ថ្កោលទោស​ចំពោះ​បេសកកម្ម​របស់​នាវា​ពិឃាដ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ហោះហើរ​ក្នុង​ចម្ងាយ​ ២៥គីឡូម៉ែត្រ​នៃ​កោះ​ Paracel​ កំពុង​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​ “សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​”។ ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា​ “នៅ​ពេល​ប្រឈមមុខ​នឹង​ការ​បង្ក​ហេតុ​ម្ដង​ហើយ​ម្ដង​ទៀត​ ដោយ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ និង​យោធា​ចិន​ នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​រៀបចំ​សម្រាប់​ប្រយុទ្ធ​នៅ​សមុទ្រ​ និង​ដែន​អាកាស​ ព្រម​ទាំង​លើក​កម្ពស់​ការ​ការពារ​ ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ និង​ផល​ប្រយោជន៍​សន្តិសុខ​”

ជុំវិញ​បញ្ហា​នេះ​ ក្រសួង​ការពារ​ជាតិ​អាមេរិក​ មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ណា​មួយ​ ដែរ​ទាក់ទង​នឹង​ឧប្បត្តិហេតុ​របស់​នាវា​ចម្បាំង​ ខាង​លើ​ និង​ផល​ប៉ះពាល់​ដល់​ការ​ទុក​ចិត្ត​រវាង​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ​ទេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor