Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មន្ត្រី​យោធា​កូរ៉េខាងត្បូង​ បាន​និយាយ​ថា​ ខ្លួន​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រាប់​បែក​ BLU-114/B​ របស់​អាមេរិក​ ដែល​មាន​សមត្ថភាព​អាច​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​របស់​កូរ៉េខាងជើង​ ក្នុង​ករណី​មាន​សង្គ្រាម​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​អាទិត្យ ទី​០៩ ខែ​តុលា ឆ្នាំ​២០១៧។

មន្ត្រី​យោធា​កូរ៉េខាងត្បូង​ម្នាក់​ មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap​ កាល​ពី​ម្សិលមិញ​ថា​ “ក្រសួង​ការពារ​ជាតិ​ បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រាប់​បែក​ BLU-114/B​ ទាំងអស់​សារ​ជា​ថ្មី​ ដែល​មាន​សមត្ថភាព​អាច​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​របស់​កូរ៉េខាងជើង​ ក្នុង​ករណី​មាន​សង្គ្រាម​ និង​អាច​បង្កើត​វា​បាន​គ្រប់​ពេល​វេលា​”

គ្រាប់បែក​ BLU-114/B​ បាន​បង្កើត​ឡើង​ដោយ​សរសៃ​កាបូន​ជាប់​នឹង​ខ្សែ​ថាមពល​ ដែល​បង្ក​ឲ្យ​មាន​ការ​កាត់​ផ្ដាច់​ចរន្តអគ្គិសនី​ និង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ ប៉ុន្តែ​គ្រាប់បែក​នេះ​ គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ខ្សែកាប​អគ្គិសនី​ដែល​មាន​សារធាតុ​អ៊ីសូឡង់​បាន​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គ្រាប់​បែក​ BLU-114/B​ ត្រូវ​បាន​បំពាក់​ទៅ​នឹង​កាំជ្រួច​មីស៊ីល​ Tomahawk​ អំឡុង​សង្គ្រាម​ឈូង​សមុទ្រ​ឆ្នាំ​១៩៩០ ជា​មួយ​ប្រទេស​អ៊ីរ៉ាក់​ ដែល​បាន​កាត់​ផ្ដាច់​ចរន្តអគ្គិសនី​ ៨៥ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​ក្នុង​ប្រទេស​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor