
កុមារា ពេជ្រ ថៃ អាយុ ១២ឆ្នាំ មកពីទឹកដី ខេត្តបាត់ដំបង ដែលជាកូនក្រុម លោក ព្រាប សុវត្ថិ ក្នុងកម្មវិធី ប្រលង ចម្រៀងលំដាប់ពិភាពលោក The Voice Kids Cambodia កំពុងទទួលនូវប្រជាប្រិយភាព យ៉ាងខ្លាំង ដោយកុមាររូបនេះ មានទឹកដមសំនៀង និងពូកែលេងពាក្យ ពេជន៍សម្តី ចាក់ទឹកមិនលិច។

ពេជ្រ ថៃ បានឆ្លងកាត់ ពីមួយវគ្គទៅមួយដោយជោគជ័យ រហូតឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់សប្ដាហ៍នេះ ។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលបង្ហាញពីសកម្មភាព កុមារា ពេជ្រ ថៃ បានឡើងបកស្រាយ បទចម្រៀង របស់លោក ខេមរៈ សិរីមន្ត មួយបទ “រាំកាឡុក” នៅក្នុងកម្មវិធីមួយ ធ្វើឲ្យមានការទស្សនា ជាច្រើនតែម្ដង ។
តោះមកមើលវីដេអូនោះ ទាំងអស់គ្នា ៖

