Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យជាចោរប្លន់២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ស្រាវជ្រាវធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ជនជាតិជប៉ុន បានរយៈពេល២សប្ដាហ៍។ ប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់នេះ ធ្វើឡើងកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ ហេង ហួរ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីប្លន់ខាងលើ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា ពោល គឺកាប់ជនជាតិជប៉ុន ប្លន់យកលុយ និងសម្ភារៈមួយចំនួន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០៖៤៥នាទី នៅចំណុចកាំជណ្ដើរឡើងជាន់ទី១ ប្លុកតាន់ប៉ា ផ្លូវលេខ១៥៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន ១-ឈ្មោះ រ៉ុង រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣០៦អឺ៣ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និង២-ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសមត្ថកិច្ច បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងរបស់ការិយាល័យជំនាញព្រហ្ម បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor