
និសិត្សគ្រប់រូប តែងតែងមានក្តីស្រម៉ៃរងចាំចង់ ស្លៀកឯកសណ្ឋានទទួលសញ្ញាប័ត្រ ឬហៅថា [ឈុតខ្មោចឆៅ] ដើម្បីអបអរសាទរភាពជោគជ័យមួយក្នុងជីវិត បន្ទាប់ពីបានឆ្លងកាត់ការលំបាក និងឧបសគ្គនាៗជាច្រើនក្នុងការសិក្សា។
យ៉ាងណាក្តី មានរឿងគួរឲ្យចាំអារម្មណ៍ និងអស់សំណើច បានកើតឡើងនៅសកលវិទ្យាល័យមួយ (មិនបញ្ចេញឈ្មោះ) បន្ទាប់ពីមាននិសិត្សម្នាក់ បានប្រតិកម្មមិនពេញចិត្តនឹង ឯកសណ្ឋានទទួលសញ្ញាប័ត្រ របស់សកលវិទ្យល័យខ្លួនខាងលើ ព្រោះតែអាវនោះមានពណ៌ឆើតឆាយខ្លាំងពេក រហូតធ្វើឲ្យនិសិត្សម្នាក់នេះសរសេរនៅលើគណនីយហ្វេសបុកខ្លួនឈ្មោះ MoMo O Nim ថា:
ហើយប្រាកដហើយមែនទេ ដែលអោយពាក់ឈុតពណ៌នឹងទទួលសញ្ញាប័ត្រ???? ?? សាកលវិទ្យាល័យដុតនិស្សិតពេកទេដឹង !!!!?? ដូចជាលេងសើចពេកទេដឹង !!!?សូមអធ្យាស្រ័យចំពោះការផុសរូប ប៉ុន្តែក្នុងនាមខ្ញុំតំណាងអោយនិស្សិតនៅក្នុងជំនាន់ខ្ញុំទាំងអស់ ពិតជាមិនពេញចិត្តនឹងមានការខកចិត្តយ៉ាងខ្លាំងចំពោះឈុតពណ៌មួយនេះពិតប្រាកដមែន..!!!! សូមមេត្តាសាកលវិទ្យាល័យកែសំរួលចំពោះឈុតនិងពណ៌នេះផង !! អរគុណ !!!!
ដោយឡែក ខាងសាកលវិទ្យាល័យ បានសម្រេចចិត្តមិនធ្វើការផ្លាស់ប្តូរឯកសណ្ឋាន នេះឡើយ បើទោះបីទទួលការរិះគន់ពីនិសិត្សរបស់ខ្លួនក្តី។ នេះបើយោងតាមនិស្សិតដដែល បានសរសេរសារថ្មីបន្ថែមមួយទៀតថា:
ទើបតែទទួលពត៌មានថាខាងសាកល គេមានហេតុផលរបស់គេ ហើយគេនៅតែមិនព្រមឯកភាពក្នុងការកែសំរួលឈុតទទួលសញ្ញាប័ត្រមួយនេះ ទោះបីជាមានការមិនពេញចិត្តពីសំណាក់និស្សិត និងសារធារណៈមតិខ្លាំងយ៉ាងណាក៏ដោយ អញ្ចឹងពួកយើងក៏មានសិទ្ធមិនពាក់និងមិនចូលរួមកម្មវិធីនោះដូចគ្នា ដើម្បីកុំអោយខូចមុខមាត់សាកលវិទ្យាល័យនៅពេលដែលបង្ហាញឈុតនោះជាសាធារណៈខ្លាំងជាងនេះ !!!!! អរគុណ
គួរបញ្ជាក់ផងដែលថា សកលវិទ្យាល័យ ខាងលើ និងប្រារព្វពិធីចែកសញ្ញាប័ត្រនៅដើមខែវិច្ឋិការខាងមុននេះហើយ។
ប្រភព: MoMo O Nim