
អ្នកស្រាវជ្រាវសព្វាវុធយោធាអាមេរិក បានប្រាប់ឲ្យដឹងថា រថក្រោះជំនាន់ក្រោយបំផុត កំពុងផ្ដោតលើការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសេរីទំនើបជាច្រើន ដូចជា ប្រព័ន្ធបើកបរស្វ័យប្រវត្តិ ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធការពារ ពីការគំរាមកំហែងរយៈចម្ងាយឆ្ងាយ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។

អ្នកស្រាវជ្រាវសព្វាវុធយោធាអាមេរិក លោក Chris Ostroksi បាននិយាយថា កងយោធាសហរដ្ឋអាមេរិក គ្រោងនឹងដាក់រថក្រោះជំនាន់ក្រោយបំផុត នៅឆ្នាំ២០៣៥ ដើម្បីជំនួសរថក្រោះ Abrams, Bradley Infantry Fighting Vehicle និងប្រព័ន្ធជាច្រើនទៀត ដែលអាចបន្ថែមទៅនឹងការរចនាចាស់ថែមទៀតផង។ លោក បានបន្តទៀតថា យើងកំពុងគិតរកទិន្នន័យមួយចំនួនបន្ថែមពីលើការផ្ដល់នូវប្រព័ន្ធកុំព្យូទ័រចាប់រូបភាព ដែលមានបច្ចេកវិទ្យាជំនាន់ថ្មី ដែលផ្ដល់ឲ្យអ្នកបើករថក្រោះ នូវកម្រិតនៃការការពារ ដោយកាត់បន្ថយផលប៉ះពាល់ នៅលើសមរភូមិ។
គួរបញ្ជាក់ផងដែរថា ឧបករណ៍ចាប់សញ្ញានេះ នឹងជួយផ្ដល់ឲ្យអ្នកបើករថក្រោះងាយស្រួលជាងមុន នៅពេលធ្វើសង្គ្រាមពេលយប់ និងអាចកត់សម្គាល់ថា មានបញ្ហាមួយចំនួន ដែលអនុញ្ញាតឲ្យបាញ់គ្រាប់កាំភ្លើងធំដោយខ្លួនឯងថែមទៀតផង៕
