Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច វេលាម៉ោង ០៨ និង៣៦នាទីយប់ថ្ងៃទី០២ តុលានេះ យោងតាមគណនីហ្វេសប៊ុក លោក ភ័ណ សុខរ៉ា  បានបង្ហាញពីសកម្មភាពចោលសំរាម​របស់ តារាសម្ដែង និងចម្រៀង លោក ម៉ាដូណា រួម និងមិត្តភក្កិនៅកន្លែងកម្សាន្ត។

បើមើលតាមវីដេអូ នៅកន្លែងកម្សាន្ត ដែលមានទឹកហូរ ឃើញម៉ាដូណា និងមិត្តភក្កិ បានញ៉ាំអីរួច ក៍យកកាកសំណល់នោះ មកគប់គ្នាលេង បន្ទាប់មកក៍ឃើញមានអ្នកថត លោកម៉ាដូណា និងមិត្តភក្កិ ក៍ដើរមកសុំមើល រួចបានជជែកគ្នាយ៉ាងតឹងសរសៃក ផងដែរ ។

ចុងក្រោយ នៃការនិយាយគ្នាមិនបានត្រូវរ៉ូវសោះ រហូតឈានទៅដល់ការ ប្រតាយប្រតប់ បណ្ដាលឲ្យធ្លាក់បែកទូរស័ព្ទ ហើយមុននឹងចាកចេញ មានទាំងការបោះពាក្យ ប្ដឹងគ្នាទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor