Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជា​ឧត្តមសេនីយ៍ឯក (ផ្កាយ៣) តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ។

ជាក់ស្ដែងនៅថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៧ ត្រូវបានបំពាក់ស័ក្ដិជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ជាមួយនឹងព្រះមហាក្សត្រ ប្រជាពលរដ្ឋថ្នាក់ដឹកនាំ មន្ដ្រីក្រោមឱវាទ សូមគោរព និងកោតសរសើរយ៉ាងស្ញប់ស្ញែង ព្រមទាំងចូលរួមអបអរសាទរដល់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល មានទំនុកទុកចិត្ត ផ្ដល់ជូននៅឋានន្តរសក្តិថ្នាក់ ឧត្ដមសេនីយ៍ឯកជូន។

សូមឲ្យលោកអភិបាលខេត្ត ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៅទៀត ដើម្បីបន្តដឹកនាំយើងខ្ញុំទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចភាកិច្ចជូនជាតិមាតុភូមិ និងបំរើប្រជាពលរដ្ឋដោយអស់ពីកម្លាំងកាយចិត្តនិងអស់ពីសមត្ថភាព។

សូមគោរពជូនពរដល់លោកអភិបាល និងលោកភរិយា ព្រមទាំងបុត្រត្រាបុត្រី សមប្រកបតែនឹងភាពរីកចម្រើន ជោគជ័យក្នុងកិច្ចការងារនិងក្នុងការបំរើពលរដ្ឋក៍ដូចជាបំរើរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor