
ភ្នំពេញៈ ខណៈដែលគណបក្សកំពុងស្ថិតនៅក្នុងដៃតុលាការ ក្នុងសំណុំរឿងរំលាយចោលនៅពេលខាងមុខនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា ប្រសិនបើមន្ត្រីឃុំ/សង្កាត់ណាចង់ចូលរួមជាមួយគណបក្សអំណាចនោះ គណបក្សឃាត់នោះទេ។
ការប្រកាសបើកទ្វារដល់មន្ត្រីជាន់ឃុំសង្កាត់ ដែលទើបនឹងជាប់ឆ្នោតឆ្នាំ២០១៧ មិនបានប៉ុន្មានខែមកនេះ ជាង៤០០នាក់នោះ ត្រូវបានលោក គង់ គំា ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៣ តុលាឆ្នាំ២០១៧ ក្នុងខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីស្នាក់ការគណបក្សថា «ខ្ញុំមិនដឹងទេ ស្រេចតែបងប្អូនសម្រេចខ្លួនឯងទៅ ខ្ញុំមិនរារំាងរុញច្រានអីនោះទេ។ ពិចារណារមើលទៅ ប៉ុន្តែចំពោះខ្ញុំ មិនបាច់លូងលោមទេ »។
លោក គង់ គំា បានលើកឡើងទៀតថា នៅថ្ងៃនេះអ្នកតំណាងរាស្ត្រម្នាក់ គឺលោក ឡុង ប៊ុន្នីមណ្ឌលព្រៃវែង បានសម្រេចចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយ ។ លោកថា ការចូលរួមនយោបាយនោះដោយសារលោក ឡុង ប៊ុន្នី ត្រូវការប្រាក់ខែ ដើម្បីបង់រំលួសផ្ទះ ឬយ៉ាងណានោះទេ ។
លោកបញ្ជាក់ថា «សូមអញ្ជើញតាមសម្រួលចុះ ហើយមានមួយចំនួនទៀតចង់អញ្ចើញទៅ ក៏សូមអញ្ជើញចុះ។ តេជោថា អាហ្នឹងក្រឡាខ្ញុំឈ្នះ ខ្មែរក្រហម»។
ចំណែកលោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងដូចគ្នាថា ការសម្រេចចូលរួមរបស់ ឡុង ប៊ុន្នី នេះជាសិទ្ធិរបស់គាត់ គ្មានអ្នក ណាហាមឃាតបាននោះទេ។
លោក ប៉ុល ហំម គូសបញ្ជាក់ថា «ជាសិទ្ធិរបស់គេ ខ្ញុំគ្មានវិធីអ្វីហាមឃាត់ពួកទេ ជាសិទ្ធិរបស់គេ បើគាត់មានការភ័យខ្លាច ចង់ទៅជាសិទ្ធិរបស់គេ ចង់ទៅ!។ ខ្ញុំមិនហ៊ានថា គាត់ចង់ទៅ ហើយថានឹងប៉ះពាល់ដល់គណបក្សយ៉ាងណានោះទេ»។
លោកអនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងទៀតថា លោកមិនបានយល់ពីអ្វីទំាងអស់ចំពោះការការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន ប៉ុន្តែបើអ្នកណាចង់ទៅចួ លរួមជាមួយគណបក្សកាន់អំណាច ជាសិទ្ធិរបស់គេ។
លោកថា «ទំាងតំណាងរាស្ត្រ និងមេ ឃុំចៅសង្កាត់ ដែលត្រូវបានពលរដ្ឋបោះឆ្នោតជូន ហើយ ទៅរស់នៅជាមួយគេ នោះពួកគាត់ជាអ្នកទទួលខុសត្រូវចំពោះពលរដ្ឋ ដែលម្ចាស់ឆ្នោត»។
សូមជម្រាបថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧បានមានប្រសាសន៍ថា ឥឡូវខ្ញុំសូមផ្តាំមេឃុំ-ចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ឬជំទប់ ឬសមាជិករបស់សង្រ្គោះជាតិ បើអ្នកចង់រក្សាជាចៅសង្កាត់ ជាមេឃុំ តទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាបន្តទៅ។ គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើមេឃុំ ចៅសង្កាត់ ឬជំទប់ ឬស មាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែនៅពេ លបក្សរលាយអ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែបើអ្នកចង់នៅធ្វើមេឃុំអ្នកប្រកាសចាកចេញពីគណបក្សណុង ហើយសូមចូលគណបក្សប្រជាជន។ អ៊ីចឹងយើងរៀបចំបញ្ជីឈ្មោះឡើងវិញ ដាក់ក្នុងកូតាជាប់ជាចៅសង្កាត់ ឬមេឃុំនៅនឹងតែម្តង៕





