
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិវៀតណាមនៅវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៧នេះ ក្នុងវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2019។

កាលជើងទីមួយក្រុមកម្ពុជាបានចាញ់វៀតណាម ដោយលទ្ធផល២ទល់១នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីប៉ុន្មានខែមុន ធ្វើឲ្យកម្ពុជាធ្លាក់មកលេខ៣បណ្ដោះអាសន្នមាន៣ពិន្ទុដោយឆ្លងកាត់៣ប្រកួតឈ្នះ១និងចាញ់២។ ចំណែកវៀតណាមឈរលេខ២មាន៥ពិន្ទុក្រោយ៣ប្រកួតកន្លងមកឈ្នះមួយនឹងស្មើ២។

ការប្រកួតនឹងធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន My Dinh Stadium នាទីក្រុង ហាណូយ ប្រទេស វៀតណាម៕