
កូរ៉េខាងជើង អាចបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក នៅថ្ងៃម្សិលមិញ (Columbus Day) ឬក៍ថ្ងៃនេះ ខណៈដែលខ្លួនប្រារព្ធពិធីបុណ្យជាតិ និងជាការបង្កើនការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក ថែមទៀត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាយប់ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

មន្ត្រីសេអ៊ីអា និងមន្ត្រីជាន់ខ្ពស់អាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងថា គីម ជុងអ៊ុន អាចនឹងជ្រើសរើសការបាញ់មីស៊ីល នៅរាត្រីនេះ ដោយសារតែវាជាថ្ងៃបុណ្យ Columbus Day នៅសហរដ្ឋអាមេរិក ឬថ្ងៃស្អែក ដែលជាថ្ងៃរំលឹកខួបនៃការបង្កើតគណបក្សពលករកាន់អំណាចរបស់កូរ៉េខាងជើង ហើយជឿជះថា ប្រព័ន្ធការពារដែនអាកាស អាចកំណត់គ្រាប់បែកមួយ ឬយ៉ាងច្រើន ក្នុងការធ្វើតេស្តសាកល្បងរបស់ទីក្រុងព្យុងយ៉ាង។

ក្រុមអ្នកជំនាញអាមេរិក បានអះអាង កាលពីថ្ងៃសុក្រថា កូរ៉េខាងជើង នឹងបាញ់បង្ហោះគ្រាប់បែកនុយក្លេអ៊ែរដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក ទៅលើឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិកជាក់ជាមិនខាន។

ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក ជឿថា អ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនតូច បានអះអាងថា ថ្វីបើមានការគំរាមកំហែងជាបន្តបន្ទាប់នៃការបាញ់គ្រាប់មីស៊ីល Hwasong-14 ដោយមេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន បញ្ជាក់ថា វាគ្មានលទ្ធភាព ដែលអាចឈ្នះសង្គ្រាមជាមួយអាមេរិកនោះឡើយ៕