Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពី អ្នកនាង ពេជ្រ សោភា បានចេញមុខស្នើដល់ លោកឧកញ៉ា ហុង ពីវ សុំឲ្យលោកជួយទិញយកឡានម៉ាក Lexus RX300 ដែលជាឡាន អ្នកនាង សាន ស្រីឡៃ បានទិញ​បង់​រំលស់​ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី កាលនាងនៅរស់ តែមិនទាន់បានបង់ផុតនៅឡើយ ព្រោះការទិញបង់រំលស់នោះ សាន ស្រីឡៃ ជា​ជំហរ​នៃការបង់រំលស់តែម្នាក់ឯង ម្ល៉ោះហើយនៅពេលនាងបាត់បង់ជីវិត គ្រួសារនាងមិនមានលទ្ធភាពបង់នោះ ធ្វើឲ្យបណ្ដាសារព័ត៌មានចុះផ្សាយ និងបានឮដល់ លោកឧកញ៉ា ហុង ពីវ ។

ហើយនៅមុននេះបន្តិច អ្នកនាង ពេជ្រ សោភា បាន Live វីដេអូ ថ្លែងអំណរគុណ ដល់ លោកឧកញ៉ា ហុង ពីវ ដែលបានទទួលទិញឡាន អ្នកនាង សាន ស្រីឡៃ ទៅវិញ និងជួយជាទឹកប្រាក់មកវិញ ដល់កូនៗ ស្រឡៃ។

ដោយអ្នកនាង បានសរសេរ នៅលើហ្វេសប៊ុកថា ៖

នាងខ្ញុំមានដំណឹងល្អចង់ប្រាប់ ពេលនេះ 
#អ្នកឧកញ៉ាហុងពីវ ដែលជួយកូនៗសាន្ត ស្រីឡៃ 
ក្នុងការទទួលទិញឡានវិញថែមទាំងបានជួយជាទឹកប្រាក់មកវិញទៀត នាងខ្ញុំគ្មានពាក្យអ្វីលើសពីពាក្យអរគុណនោះទេ

សូមទស្សនាវីដេអូ៖

អ្នក ឧកញ៉ា ហុងពីវ និងកូន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor