Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាកំប្លែងកញ្ញា នីឡា នៅតែមិនអាចដឹងដៃគូដណ្តឹងឆ្លងដល់ចំណងអាពាហ៍ពិពាហ៍បាន បណ្តោយមានពាក្យស្នេហ៍ខ្ចាត់ខ្ចាយម្តងហើយម្តងទៀត។ ថ្មីៗនេះរឿងស្នេហារបស់គូស្នេហ៍មួយគូនេះ ស្តែងឲ្យឃើញពីភាពរញេរញ៉ៃច្រើនដោយសារលេចឮថា ដើរដល់ចំណុចបែកហើយចាស់ទុំសងខាង ក៏បានឯកភាពគ្នាក្នុងពេលមានជំនឿថ្ងៃខែកូនទាំង២មិនសមប្រកប។

នីឡា ដែលពេលនេះហាក់មិនសូវបណ្តើរគូដណ្តឹង នៅតែអះអាងថា ស្នេហ៍នៅល្អ  ហើយបាននិយាយថា បើយោងតាមទំនៀមទំលាប់ប្រពៃណី ឪពុកម្តាយទាំងសងខាងជំនឿលើថ្ងៃខែឆ្នាំណា ដែលមិនល្អនោះទេ ចំណុចនេះទើបជាប់គាំងយូរទៅៗ។ យ៉ាងណានាងបានតាំងជំហហើយថា បើថ្ងៃខែមិនល្អក៏នៅតែជំនះអោយបាន។ នាងថាអ្វីដែលចង់បញ្ជាក់ គឺផ្តាំទៅមាតាបិតាទាំងសងខាងកុំជឿលើចំណុចបែបនេះ ពេកឬពាក្យចចាមអារាមគ្មាននោះទេ។ ពួកយើងនៅធម្មតាហើយស្រឡាញ់គ្នាអាស្រ័យលើចិត្តទោះបីជាទៅដល់ណាអត់ភ័យបារម្ភដែរ ហើយកុំតែទើសរឿងថ្ងៃខែឆុងគ្នាការបាត់ហើយ។ បើតាមគម្រោងប៉ានាងលោកតាវុិចទ័រ ចង់អោយការចុងឆ្នាំ២០១៨ នាងយល់ព្រមដើម្បីកុំអោយមានការលើកឡើងច្រើនដូចជាយករឿងនាងទៅពាក់ព័ន្ឋជាមួយនាយចឺមជាដើម។

យ៉ាងណាទាំងអស់នេះ ជាមតិដែលនីឡាលើកឡើង ក្នុងពេលសកម្មភាពនៅជាមួយគូដណ្តឹងមិនសូវជាផ្អែមល្ហែមស្និតគ្នាដូចមុន ហាក់ឆ្ងាយគ្នាសូម្បីបង្ហោះរូបជុំគ្នាតាមសង្គមហ្វេសប៊ុកក៏កាត់បន្ថយច្រើនដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor