Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំពេញអង្គ ដោយបានអនុម័តស្នើសុំវិសោធនកម្មច្បាប់សំខាន់ចំនួន៤ ជាឯកច្ឆន្ត ពាក់ព័ន្ធនឹងការបែងចែកអាសនៈរបស់គណបក្សនយោបាយ ដែលត្រូវបានតុលាការរំលាយ។

សម័យប្រជុំពេញអង្គលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមសរុប៤០រូប នៃសមាជិកព្រឹទ្ធសភាទំាងមូល។

សម័យប្រជុំ បានលើកយករបៀបវារៈចំនួន៤ ដោយបានពិភាក្សាមួយច្បាប់ម្តងៗ។

លោក ជាម យៀប តំណាងរាស្ត្រហត្ថលេខីនៃស្នើសុំវិសោធនកម្មច្បាប់ ទំាងបួនបានលើកឡើ ងក្នុងសម័យប្រជុំពេញអង្គថា សេចក្តីស្នើវិសោធនកម្មច្បាប់ទំាងបួន មិនមែនពាក់ព័ន្ធនឹង ចេតនាចង់បំផ្លិចបំផ្លាញបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។ គឺយោងតាមការវិវត្តន៍នៃសភាពការណ៍នយោបាយ នាពេលបច្ចុប្បន្ននឹងយោងតាមស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយព្រមទំាងបទដ្ឋានទំាងឡាយដែលមានធរមាន និងស្របតាមលិទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា «ខ្លឹមសារនៃច្បាប់ទំាងបួននោះ គឺសំដៅដល់ការរៀបចំបែងចែកអាសនៈ ក្នុងរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំសង្កាត់  ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌក្រោយពេលដែលគណបក្សនយោបាយណាមួយ ដែលចូលរួមប្រកួតប្រជែង ដោយបោះ ឆ្នោតសកល និងអសកល បានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ។ គណបក្សណាមួយ ដែលបានបោះ បង់ចោលអាសនៈ ឬលុបចោលចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាម ច្បាប់ជាធរមាន ឬត្រូវបានតុលាការសមត្ថកិច្ចរំលាយជាស្ថាពរ »

លោក ម៉ម  ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោ យ សម័យប្រជុំថា ច្បាប់ទំាងបួន ដែលត្រូវបានព្រឹទ្ធសភាអនុម័តនោះមិនមែនធ្វើថ្មីទេ គឺធ្វើវិសោ ធនកម្មបំពេញបន្ថែមនូវមាត្រាខ្លះ ដែលមានភាពចន្លោះប្រហោង ហើយត្រូវបំពេញបន្ថែមដើម្បីឲ្យច្បាប់នេះ ងាយស្រួលដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុវត្ត។

លោកបញ្ជាក់ថា « អីញ្ចឹងអ្វីដែលយើងធ្វើនេះ គឺដើម្បីស្របតាមបរិបទនយោបាយ នាពេលបច្ចុប្បន្ននេះហើយធានាបានស្ថេរភាព ហើយការអនុវត្តតាមលិទ្ធិប្រជាធិប តេយ្យសេរី ពហុបក្ស និងពង្រឹងនីតិរដ្ឋ។ អីចឹងយើងត្រូវការរៀបចំច្បាប់ជាបន្តបន្ទាប់ទៀតមិនមែន តែច្បាប់នោះទេ»

អ្នកនំាពាក្យព្រឹទ្ធសភា បានឲ្យដឹងទៀតថា ក្នុងសម័យប្រជុំគណបក្សប្រឆាំង(គណបក្ស សម រង្ស៊ី) មិនបានចូលរួមប្រជុំទេ។ ច្បាប់នេះ ត្រូវបានសមាជិកព្រឹទ្ធ សភាគណបក្សប្រជាជនកម្ពុជាចូលរួម៤០រូប ហើយបានអនុម័ត ទំាងស្រុង គឺសំឡេង៤០ នៃចំនួនសមាជិក ព្រឹទ្ធសភាដែលចូលរួមទំាងអស់។

ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បានអះអាងថា ព្រឹទ្ធសភាមិនបានព្រួយបារម្ភចំពោះការលើកឡើងរបស់បរទេស ក៏ដូចជាប្រទេសមហាអំណាចនោះទេ។ លោកថា ការវិសោធន កម្មច្បាប់ទំាងបួននេះ មិនបានប៉ះពាល់ដល់បុគ្គល ឬគណបក្សនយោបាយណាមួយនោះទេ  ។

លោកបញ្ជាក់ថា «យើងធ្វើ គឺទៅតាមបរិបទនិយោបាយ ឬការវិវត្តនយោបាយរបស់ប្រទេ  សជាតិ ជាពិសេសនោះ គឺចង់បានការធានាសុខសន្តិភាពជូនប្រជាពលរដ្ឋ។ អីញ្ចឹង គឺធ្វើឲ្យមានសុគតភាពទៅនឹងច្បាប់ដែលយើងបានធ្វើវិសោធនកម្មមុន គឺច្បាប់គណបក្សនយោបាយ ។ អីចឹងពេលយើងមើលឃើញចន្លោះប្រហោង គឺយើងបំពេញបន្ថែម ឲ្យស្របតាមរដ្ឋធម្មនុញ្ញនិង ច្បាប់គណបក្សនយោបាយ»

ចំពោះនីតិវិធីនៃដំណើរការច្បាប់លោក ម៉ម ប៊ុននាង បានឲ្យដឹងថា នៅពេលព្រឹទ្ធសភាអនុម័តហើយនឹងបញ្ជូនទៅកាន់រដ្ឋសភាវិញ  ហើយរដ្ឋសភានឹងរៀបចំបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញនឹងបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហសត្ថលេខាដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

សូមជម្រាបថា សេចក្តីស្នើវិសោធនកម្មច្បាប់ ដែលព្រឹទ្ធសភាអនុម័តជាឯកច្ឆន្ទមានដូចជា ៖

ទី១-សេចក្តីស្នើសុំវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទី២-សេចក្តីស្នើសុំវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ទី៣- ច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ៤-សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

សូមជម្រាបថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទំាង៤នេះ ត្រូវបានព្រឹទ្ធសភាអនុម័តក្រោយ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋសភាបានអនុម័ត ដោយឯកច្ឆន្ទដោយសំឡេង៦៧នៃចំនួនសមាជិកទំាងមូល កាលពីថ្ងៃទី១៦ តុលាឆ្នាំ២០១៧កន្លងមក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor