Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សហរដ្ឋ​អាមេរិក​ ជប៉ុន​ និង​កូរ៉េខាងត្បូង​ បាន​ចាប់​ផ្ដើម​សម​យុទ្ធ​រយៈ​ពេល​០២ថ្ងៃ​ ដើម្បី​រៀប​ចំ​យោធា​ ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ កូរ៉េខាងជើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក​ Itsunori Onodera​ បាន​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ពី​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងត្បូង​ នៅ​ពេល​មាន​ការ​ព្រមាន​ពី​កូរ៉េខាងជើង​ កាល​ពី​ម្សិលមិញ​ និង​ការ​គំរាមកំហែង​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​ កាត់​លំហអាកាស​ជប៉ុន​។ លោក​ Onodera​ លេខាធិការដ្ឋាន​ការពារ​ជាតិ​អាមេរិក​លោក​ James Mattis​ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក​Song Young-moo​ បាន​បើក​កិច្ច​ប្រជុំ​រួម​គ្នា​ នៅ​ប្រទេស​ហ្វីលីពីន​ ទាក់ទង​ការ​ការពារ​ប្រទេស​ក្នុង​តំបន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋ​មន្ត្រី​ Onodera​ បាន​សន្យា​ថា​ នឹង​ចាត់​វិធានការ​ចាំ​បាច់​ថែម​ទៀត​ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ការពារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ នូវ​ការ​ចែករំលែក​ព័ត៌មាន​ និង​ពង្រឹង​ការ​ឆ្លើយតប​ ចំពោះ​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor