Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសស្រាល​ ក្រោយពីជិះម៉ូតូ ត្រូវរថយន្តដឹងអីវ៉ាន់មួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុក ហើយកិនម៉ូតូ​ជាប់ខាងក្រោម ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី១៧ ខែតុលា២០១៧​ នៅមុខផែស្ងួតតិចស្រ៊ុន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោចៅ៣​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ គ្មានស្លាកលេខ​ សម្រាប់សណ្តោងរឺម៉ក​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ខាងលើ ស្រាប់តែមានរថយន្តប្រភេទឃ្លប់ដឹងទំនិញ ​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 3D-9246 ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបត់ឆ្លងផ្លូវបម្រុងចូលផែស្ងួត តិច ស្រ៊ុន ក៏ជ្រុលបុកម៉ូតូពេញទំហឹង និងកិនម៉ូតូជាប់ខាងក្រោមរថយន្ត សំណាងម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ដោយភាគីទាំងសងខាង ធ្វើការ​សម្របសម្រួលគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor