Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយ​អំពើឃាតកម្ម លើតារាចម្រៀងទើបដុះពន្លកថ្មីៗ នៅផលិតកម្មហង្សមាស អ្នកនាង សាន ស្រី ឡៃ ដែលបង្កឡើងដោយ​ស្វាមី និងបានបន្សល់ទុកនូវកូនកំព្រា២នាក់នេះ បានធ្វើឲ្យគ្រប់គ្នា ស្លុតចិត្ត ជាពិសេសអ្នកដែលរាប់អាន និងស្គាល់អ្នកនាង។

ជាក់ស្ថែងដំណឹងមរណៈភាពរបស់សាន ស្រីឡៃ បានធ្វើឲ្យលោកតា វ៉ិចទ័រ មានការភ្ញាក់ផ្អើល និងចូលរួមរំលែកទុក្ខនេះចំពោះនាង និងគ្រួសារ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ស្រលាញ់នាងធ្វើអី បើអ្នកមិនទាន់ស្គាល់នាងច្បាស់ផងណឹង! បើស្គាល់នាងច្បាស់អ្នកប្រហែល មិនប្រច័ណ្ឌនាងទេ។ មនុស្សគ្រប់រូបមានសិទ្ធិក្នុងការស្រលាញ់ តែហេតុអីបានជាជោគវាសនារបស់អ្នកទទួលយកក្តីស្រលាញ់មិនដូចគ្នាសោះអញ្ចឹង? មុននិងស្រលាញ់អ្នកណាម្នាក់ សូមអ្នកគិតនិងសួរខ្លួនឯងអោយច្បាស់សិន។ តើអ្នកស្រលាញ់គេដោយរបៀបណា? ស្រលាញ់ដោយផ្តល់នូវភាពកក់ក្តៅរឹក៏ស្រលាញ់ដោយធ្វើទុក្ខបុកម្នេញ។

បើអ្នកស្រលាញ់សូមជៀសអោយឆ្ងាយពីអំពើទាំងនេះ ១.អំពើហឹង្សាផ្លូវចិត្ត (ការប្រច័ណ្ឌ….) ២.អំពើហឹង្សាផ្លូវកាយ ៣.អំពើហឹង្សាសេដ្ឋកិច្ច ៤.អំពើហឹង្សាផ្លូវភេទ

អំពើទាំងអស់គឹប្រាកដជាចាត់ចូលក្នុងការស្រលាញ់ធ្វើទុក្ខបុកម្នេញហើយ។ ខ្ញុំមិនមែនជាអ្នកចេះដឹងអីទេ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ។ ហេតុអីក៏មិនអាសូរគ្នាជាស្រ្តីភេទ? តើអ្នកណាជាអ្នកទទួលរ៉ាប់រងលើជោគវាសនារបស់កូនៗ។ ស្រីឡៃសូមវិញ្ញាណក្ខ័ន្ឌប្អូន!បានទៅកាន់ឋានសុគតិភព កើតជាតិណាៗ សូមកុំអោយមាន វាសនាដូចជាតិនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor