Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពី លោក ស៊ន អេ​លី​ត ដែល​ជា​បងប្រុស បង្កើត​របស់​កញ្ញា ស៊ន សៀវម៉ី បានបង្ហាញអារម្មណ៍ឈឺចាប់ និងការអាក់អន់ចិត្ត នៅពេលប្អូនស្រីរបស់ខ្លួន ជាបុគ្គលមួយរូបធ្លាប់ប្រឹងប្រែង លះបង់គ្រប់បែបយ៉ាង ដើម្បីដណ្តើមមេដៃ និងមុខមាត់ជូនប្រទេសជាតិខ្លួន បែរជាត្រូវគេមិនសូវយកចិត្តទុកដាក់ពេលជួបបញ្ហា និងពេលមានទុក្ខ ដោយ  វី​រៈ​កីឡាការិនី​កម្ពុជារូបនេះ នឹង​ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ក្រោយ​តស៊ូ​ជាមួយ​របួស​ដ៏​រ៉ាំរ៉ៃ​នេះ​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​ប្រាក់​រង្វាន់​សម្រាប់​ការ​ដណ្ដើម បាន​មេដាយមាស​ស៊ី​ហ្គេ​ម នា​ពេល​ថ្មី​ៗ​នេះ មិន​ទាន់​ឃើញ​បើក​ឲ្យ​នៅឡើយ​ទេ ។

សារពីបងប្រុស ស៊ន សៀវម៉ី

ជាមួយនឹងការលើកឡើង របស់បងប្រុសនាង ធ្វើឲ្យព័ត៌មាននេះ កាន់តែកក្រើក រហូតដល់ គណនី​ហ្វេ​ក​បុក​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៍បាន​ឆ្លើយ​តប​ចំពោះ​ករណី យឺតយ៉ាវ​ ប្រាក់​រង្វាន់​នេះ ដោយ​បាន​លើក​ឡើង​ថា ៖

«​ដោយសារ​ប្រាក់​រង្វាន់​ឆ្នាំ​២០១៧ មាន​ចំនួន​ច្រើន​លើស​ពី​ឥណទាន​ដែល​មាន ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​ខិតខំ​ប្រមែប្រមូល​ឥណទាន​ពី ជំពូក​ផ្សេង​ៗ ដើម្បី​យក​បំពេញ​នូវ​កង្វះខាត​លើ​ឥណទាន​ប្រាក់​រង្វាន់​នេះ សូម​កីឡាករ កីឡាការិនី​ទាំងអស់​យោគយល់ និង​អធ្យាស្រ័យ​ក្នុង​ការ​យឺតយ៉ាវ​» ។

សារពី អគ្គនាយកដ្ឋាន​កីឡា​

សូមជម្រាបជូនផងដែរថា បើយោង​តាម​សេចក្តី​ប្រកាស​អន្តរក្រសួង៖

ជ័យ​លា​ភី​មេដាយមាស​ទទួល​បាន ប្រាក់​រង្វាន់​៤០​លាន​រៀល

  • មេដាយ​ប្រាក់ បាន​៣០​លាន​រៀល​
  • ម្ចាស់​មេដាយ​សំរឹទ្ធ​១​គ្រឿង ទទួល​បាន​១៦​លាន​រៀល
  • គ្រូបង្វឹក​ក៏​ទទួល​បាន​ស្មើនឹង​អ្នក​ឈ្នះ​មេដាយ​ធំ​ជាងគេ ឯ​គ្រូ​ជំនួយ​ទទួល​បាន ៧០​ភាគរយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor