Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ លោកតាវ័យជាង៧០ឆ្នាំ បានជិះកង់ដឹកថ្នាំបុរាណលក់ លុះ​មក​ដល់លើផ្លូវលំ ស្ថិតក្នុងភូមិវាលលិច ឃុំជីគរស្រុក ខេត្តត្បូងឃ្មុំ វេលាម៉ោង៧ព្រឹកថ្ងៃទី២៦ តុលា ២០១៧ ស្រាប់តែងងិតមុខដួលទៅលើដី បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅនឹងកន្លែង។

លោកតារងគ្រោះ មាន​ឈ្មោះ ញឹក ផាន អាយុ៧៥ឆ្នាំ ជន​ជាតិខ្មែរ រស់នៅភូមិវាលកើត ឃុំជីគរស្រុក ខេត្តត្បូងឃ្មុំ ( មុខរបរលក់ឱសថបុរាណ) ។

តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះថា លោកតា គាត់​មានជំងឺលើសឈាមប្រចាំកាយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះធ្វើការស្រាវជ្រាវពិនិត្យសាកសពឃើញថាលោកតាពិតជាស្លាប់ ដោយសារជំងឺ​លើសឈាមម៉ែន។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor