Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ក្មេងស្រីម្នាក់ ត្រូវបានរថយន្តហាយឡែនឌ័រ បើកបុកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងដើរតាមចិញ្ចើមផ្លូវស្របទិសគ្នា កាលពីវេលាម៉ោង៨៖១០នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតនៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ករណីនេះ តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកសំរោង ប្រាប់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ មឿន នីសា អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តបង្កម៉ាក ហាយឡែនឌ័រ មិនស្គាល់ស្លាកលេខ បើកបរមកពីទិសខាងជើងទៅត្បូង និងបានបើករត់គេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុ។ សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាលឲ្យកើតករណីនេះ ដោយសាររថយន្តបង្កបើកលឿន ហើយបានធ្លាក់ជង្ហុគក៏រេចង្កូតទៅខាងស្តាំដៃ បុកក្មេងស្រីដែលកំពុងដើរតាមចិញ្ចើមថ្នល់តែម្តង។

បច្ចុប្បន្នក្មេងស្រីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែករថយន្តបង្កមិនត្រូវបានសមត្ថកិច្ចតាមរកឃើញនោះទេ ព្រោះពិបាកក្នុងការតាមរក ដោយអះអាងថា មិនមានអ្នកចាំស្លាកលេខរថយន្ត៕

ក្មេងស្រីរងគ្រោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor