Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយ​ការ​បញ្ចេញ​សមត្ថភាព​នៅ​វគ្គ Live Show Semi-Final (ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ) យ៉ាងស្វិតស្វាញ កាលពីយប់មិញនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodian កុមារា និងកុមារីចំនួន ៦​រូប ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​បន្ត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ។

  • សម្រាប់កូនក្រុម លោក ព្រាប សុវត្ថិ ដែលឡើងវគ្គផ្តាច់ព្រ័ត្រមាន ពេជ្រ ថៃ និង ឡុង លីគ័ង្គ
  • ខណៈកូនក្រុម ឱក សុគន្ធកញ្ញា បានទៅលើកុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន
  • និង កូនក្រុម សុគន្ធ និសា បានទៅលើកុមារី ឃុយ ម៉ីហៀង និងកុមារី ណូ ឈួស៊ីវហេង។

 យ៉ាងណាមិញ ក្នុងចំណោមបេក្ខជន៦រូប សុទ្ធតែជើងខ្លាំងឡើងដល់វគ្គចុងក្រោយនោះ មហាជនផ្តោតខ្លាំងលើ ពេជ្រ ថៃ ជាងគេ បន្ទាប់មក ឃុយ ម៉ីហៀង និង រ៉ន ចាន់ឌីន។ យ៉ាងណា អ្វីៗអាចប្រែប្រួលមើលមិនឃើញ បើទោះជាមានការព្យាករណ៍ទុកមុនក៏ដោយ ព្រោះថា អ្នកផ្សេងៗទៀត ក៏យើងមិនអាចមើលរំលងបានដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor