
នៅថ្ងៃទី២៥ ខែតុលា នេះ គណបក្សប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍ស្តីពីជំហរគណបក្សចំពោះការបែងចែកអាសនៈ។
ក្នុងសេចក្តីថ្លែងការណ៍នេះ គណបក្សប្រជាធិបតេយ្យបញ្ជាក់ថា គណបក្សបានតាមដានដោយការយកចិត្តទុកដាក់លើស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសទៅលើការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត និងការប្តឹងរំលាយ និងការបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិ។
ដោយឈរលើគោលការណ៍សីលធម៌និងគុណតម្លៃ គបម សូមធ្វើការប្រកាសជំហរជាសាធារណៈថា គណបក្សប្រជាធិបតេយ្យប្រកាសនឹងមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់របស់CNRP កាលពីថ្មីៗ លោក ហ៊ុន សែន បានអំពាវនាវឱ្យក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បើចង់រក្សាតំណែងដដែល។
