
ភ្នំពេញ: ប្រិយមិត្តពិតជានៅចាំចំពោះបញ្ហា កើតឡើងកាលពីឆ្នាំ២០១៦ ដែលក្មេងតូចខ្មែរម្នាក់ អាយុ ២ឆ្នាំ ត្រូវបានជនជាតិវៀតណាមខ្ទើយ ធ្វើទារុណកម្មវាយធ្វើបាបជាច្រើនដង រួចថតវីដេអូ។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើល ហើយក៏មានចិត្តអាណិតអាសូរ ចំពោះកុមារដែលរងគ្រោះជាខ្លាំង។
គួរបញ្ជាក់ផងដែលថា គ្រួសាររបស់កុមាររងគ្រោះ ឈ្មោះ សូ សៅ បន្ទាប់ពីជួបបញ្ហាបែបនេះ ត្រូវបានលោកឧកញ្ញាចិត្តធម៌ ម៉ុង ឫទ្ធី ជួយឧបត្ថម និងផ្តល់ទីកន្លែងរស់នៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនម៉ុង ឫទ្ធីឃុំកែវផុស ។ ដោយឡែកពិតជារន្ធត់ និងអាណិតអាសូរ ចំពោះ កុមា ដែលធ្លាប់ ជនជាតិ វៀតណាម វាយធ្វើបានជាថ្មីម្តងទៀត ក៏ព្រោះតែកាលពីម្សិលមិញ លោកឧកញ្ញា ម៉ុង ឫទ្ធី បានជូនដំណឹងឲ្យដឹងថា ម្តាយរបស់កុមាខាងលើ បានស្លាប់បាត់បង់ជីវិតហើយ។
លោកឧកញ្ញា ម៉ុង ឫទ្ធី បានសរសេរនៅលើគណនីយហ្វេសបុក របស់លោកថា:
ម្តាយរបស់កុមារារងគ្រោះដោយអំពើទារុណកម្មឈ្មោះសូ សំណាងមកពីខេត្តមណ្ឌលគីរី ដែលខ្ញុំបានជួយជ្រោមជ្រែងយកមករស់នៅ ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនម៉ុង ឫទ្ធីឃុំកែវផុស បានបាត់បង់ជីវិតហើយដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីវេលាម៉ោង៣រសៀលថ្ងៃសុក្រទី២០ខែតុលាឆ្នាំ២០១៧ ខ្ញុំបានបញ្ជាអោយដឹកសាកសពមកតំកល់ទុកធ្វើបុណ្យអោយតាមប្រពៃណីក្នុងវត្តឫទ្ធីរតនារាម(កែវផុស)សពនេះនឹងត្រូវបូជាយប់ថ្ងៃសៅរ៍នេះហើយ រាល់ការចំណាយទាំងអស់រូបខ្ញុំនឹងភរិយាជាអ្នកទទួលបន្ទុកទាំងអស់ ។
ដំណឹងនេះចាត់ទុកជាការជំរាបនឹងអញ្ជើញដល់ញាតិមិត្តសាច់សាលោហិត រួមជាមួយនឹងប្រីយមិត្តក្នុងបណ្ដាញសង្គម FB ដែលតែងតែអាណិតអាសូរដល់កុមារារងគ្រោះ ។
បន្ទាប់មក លោកឧកញ្ញា ម៉ុង ឫទ្ធី បានបង្ហោះសារទី ២ នៅលើគណនីយហ្វេសបុករបស់លោកថា:
វេលាម៉ោង៧យប់ថ្ងៃសៅរ៍ទី២១ខែតុលាឆ្នាំ២១៧ រូបខ្ញុំនឹងភរិយារួមជាមួយកូនចៅបុគ្គលិក កម្មករ ប្រជាជន ឧបាសកឧបាសិការ ចំណុះជើងវត្តឫទ្ធី រតនារាម(កែវផុស)បានមកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកស្រី នេន ស្រីចិន អាយុ៣០ឆ្នាំដែលបានទទួលមរណភាព ថ្ងៃសុក្រទី២០ ខែតុលា ឆ្នាំ២០១៧ ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបន្សល់ទុកកូនប្រុស១ ស្រី៣នាក់ជាមួយនិងប្តី ។
ជំនួសមុខឲ្យ បុគ្គលិក កម្មករ ប្រជាពលរដ្ឋរូបខ្ញុំ នឹងភរិយាកូនចៅទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព លោកស្រី នេន ស្រីចិន ដែលត្រូវជា ម្តាយរបស់កុមារា សូរ សំណាង ដែលត្រូវបានគេធ្វើទារុណកម្ម កាលពីឆ្នាំកន្លងទៅ នៅខេត្តមណ្ឌលគីរី។