Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ជនបរទេសចំនួន៤១នាក់ ស្រី១១នាក់ ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួន បានកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២១ តុលា ២០១៧ ចំនួន៤គោលដៅ ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធផលឃាត់បាន​ជនបរទេសចំនួន៤១នាក់ ស្រី ១១នាក់ មាន៦សញ្ជាតិ មានដូចខាងក្រោម ៖

គោលដៅទី១ ឃាត់ជនបរទេសចំនួន​១៣នាក់ ស្រី៥នាក់ ក្នុងនោះ​មាន៤សញ្ជាតិ (ម៉ាឡេស៊ី , ថៃ , ឥណ្ឌូនេស៊ី និងវៀតណាម)។ គោលដៅទី២ ឃាត់ជនបរទេស៣នាក់ ស្រីម្នាក់ (ចិន)។ គោលដៅទី៣ ឃាត់ជនបរទេសចំនួន​ ១៧នាក់ ស្រី ២នាក់ (ម៉ាឡេស៊ី) ។ គោលដៅទី៤  ឃាត់ជនបរទេសចំនួន៨នាក់ ស្រី៣នាក់ មាន២សញ្ជាតិ (ចិន និងចិនតៃវ៉ាន់)។

បច្ចុប្បន្នជនបរទេសទាំងអស់នោះ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងពិនិតលើលិខិតស្នាម និងបន្តតាមនិតីវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor