Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រំលឹកទៅដល់អតីតកាលខែ មករា ឆ្នាំ​២០០៣ ដោយសារពាក្យសម្ដីរបស់តារាមានឥទ្ធិពលថៃ នាង ផ្កាយព្រឹក បាននិយាយពីអង្គរវត្តនិងដុតកំហឹងខ្មែរឈានដល់បាត់បង់សតិបំផ្លាញស្ថានកុងស៊ុល និងតំបន់ពាណិជ្ជកម្មថៃនៅក្រុងភ្នំពេញ ថែមទាំងបិទចោលនៅចរាចរណ៍ចរន្តសេដ្ឋកិច្ចថៃចោលទៀតផង ទោះបីជាដឹងថាការបំផ្លាញស្ថានកុងស៊ុលនោះស្មេីរនឹងបំផ្លាញកិច្ចការការទូតនឹងបំពានលេីសន្ធិសញ្ញាក្រុងវឺយេន ស្ដីពីច្បាប់ស្ថានទូតក៏ដោយ។

ផ្កាយព្រឹក

យ៉ាងណាមិញបេីប្រៀបធៀបនឹងវៀតណាមវិញ កម្ពុជាមិនសូវជាហ៊ានក្អក ដូចក្អកជាមួយថៃឡេីយ ជាតួយ៉ាងទោះបីជាវៀតណាមលេីសលួសផ្នែកការទូតក្ដី នយោបាយក្ដី ឬពាក្យសម្ដីក្ដីក៏ហាក់បីដូចជាមិននាំការក្ដៅក្រហល់ក្រហាយដល់រាជរដ្ឋាភិបាលដូចថៃឡេីយ ។

មួយរយៈចុងក្រោយនេះទំនាស់ព្រំដែន និងទំនាស់សម្ដីការទូតរបស់អ្នកថ្លែងការវៀតណាម បានថ្លែងការកាលពីសប្ដាហ៍មុនដែលមានចរឹតលូកដៃចូលអធិបតេយ្យភាពនៃការអនុវត្តន៍ច្បាប់របស់កម្ពុជាក្ដី ក៏កម្ពុជារក្សាភាពស្ងប់ស្ងៀមបានជានិច្ច ដែលមេីលទៅដូចជាមិនសូវហ៊ានក្អកជាមួយវៀតណាមដូចក្អកជាមួយថៃនោះទេ ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor