
ពិតជាសំណាង១ ក្នុង១ពាន់គ្រោះថ្នាក់មែន...!! ហេតុការណ៍ រន្ធត់និង គួរជាទី ដែលភ័យបះសក់មួយ បានកើតឡើងចំពោះរថយន្តព្រូស របស់ម្ចាស់គណនី ហ្វេសប៊ុក កូនស្រី ទេវតា ដែល កំពុងបើកបរលើផ្លូវសុខៗស្រាប់តែ បាក់យ៉ាន់ បណ្ដាលឲ្យដាច់កង់រត់ចេញក្រៅរថយន្តតែម្ដង តែសំណាងមិនបណ្ដាលឱ្យមាននរណាម្នាក់មានគ្រោះថ្នាក់ទេ។
ហេតុការណ៍នេះ អាចជាបទពិសោធន៍សម្រាប់បងប្អូនដែលចូលចិត្តដូរ ម៉ូដយ៉ាន់កង់ឡាន ដោយដោះយ៉ាន់ហ្ស៊ីនចេញ ដាក់យ៉ាន់ថ្មីចូល ដែលយ៉ាន់ថ្មីៗទាំងនោះភាគច្រើន គ្មានគុណភាព និងស្តង់ដារឡើយ។




