
តារាចម្រៀងលោក ខាន់ ជេមស៍ បានចូលប្រឡូកអាជីពចម្រៀងជាង១០ឆ្នាំមកហើយ ប៉ុន្តែតារារូបនេះមិនដែលបង្ហាញមុខប្រពន្ធកូនទេ ហើយលោកក៏មិនដែលនិយាយពីរឿងនេះផងដែរ។ ទើបតែពេលនេះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Sok Sochenda Jamesបានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោក ជេមស៍ រួមនឹងកូនបីនាក់ ដោយបានប្រើពាក្យថា ជាគ្រួសារមួយមានសុភង្គលថែមទៀតផង។

ការបែកធ្លាយរូបថតដែលគេសន្និដ្ឋានថា ជាប្រពន្ធ និងកូនតារាចម្រៀងល្បីឈ្មោះលោក ជេមស៍ ខាងលើយើងពុំទាន់ទទួលបានការបញ្ជាក់បំភ្លឺពីតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ រូបនេះ នៅឡើយទេ ព្រោះទូរស័ព្ទរបស់លោកទាន់ទងមិនទាន់បាន តែទោះយ៉ាងណា Kqube ក៏រំពឹងថា ព័ត៌មាននេះលោក ខាន់ ជេមស៍ មិនកប់ទុក បន្តឲ្យទស្សនិកជនមានចម្ងល់ទៅទៀតទេ ខណៈដែលលោកមិនបានបង្ហាញមុនប្រពន្ធកូនជាងដប់ឆ្នាំមកហើយនោះ៕



រូបភាពផ្សេងទៀត៖






