
កាលពីថ្ងៃទី០៤ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី រោងចក្រកាត់ដេរ CAMBO HANDSOME LTD ជាង១ម៉ឺននាក់ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាស សំណេះសំណាលនោះ ប្រសាសន៍សម្ដេច បានរៀបរាប់ដល់រឿង ទូរស័ព្ទ និងធ្លាយដល់ក្រុមហ៊ុន Apple ហើយជាមួយនឹងការឃោសនា ថ្មីៗទាក់ទងនឹង iphone 8 ផងនោះ សម្ដេចបានប្រាប់ថា ទោះបីជាក្រុមហ៊ុន Apple ចេញលក់អាយហ្វូន១០ ក៍ដោយ ក៍សម្ដេចនៅតែប្រើ iPhone 6 ដដែល ហ្នឹង ព្រោះថា វាធន់ជាងអាថ្មីៗ ក្រោយនេះ និងមួយទៀតគឺ រាល់ឯកសារសំខាន់ៗទាំងអស់ វានៅលើទូរស័ព្ទអាយហ្វូន៦ដែលប្រើរាល់ថ្ងៃហ្នឹងឯង ហើយរាល់ការផ្លាស់ប្ដូរទូរស័ព្ទម្ដងៗមិនងាយស្រួលទេ ។



សូមទស្សនាប្រសាសន៍ខាងក្រោម