នៅថ្ងៃ២៥ ខែតុលា ឆ្នាំ ២០១៧ បើយោងតាមការចេញផ្សាយជាផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ១០០០រៀល និង៥០០០រៀល និងចេញគំរូថ្មី និងដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ។
ការចេញធនប័ត្រគំរូថ្មី និងដាក់ឲ្យប្រើប្រាស់នេះ គឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួប នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈទូទៅនៃធនប័ត្រ១ពាន់រៀលគំរូថ្មី:
- បណ្តោយ ១៤២ មម និងទទឹង ៦៨ មម
- ពណ៌ចម្បង គឺពណ៌ផ្ទៃមេឃ ពណ៌ខៀង និងពណ៌លឿងទុំ។
លក្ខណៈទូទៅនៃធនប័ត្រ៥ពាន់រៀលគំរូថ្មី:
- បណ្តោយ ១៤២ មម និងទទឹង ៦៨ មម
- ពណ៌ចម្បង គឺពណ៌ស្វាយ និងត្នោត ។