Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងរូបចោមល្អឆើត សាន្ត ស្រីឡៃ បានលាចាកលោកនេះហើយ បន្សល់នៅការនឹកស្រណោះពីគ្រួសារ មិត្តភក្តិ និងបណ្តាលគាំទ្ររបស់នាងជាច្រើន។ បុណ្យគំរប់ខួប ៧ ថ្ងៃ របស់អ្នកនាង សាន្ត ស្រីឡៃ ទើបតែបានបញ្ចប់ទៅថ្មីៗ ដោយមានការចូលរួមពីអ្នកសិល្បះជាច្រើន ដូចជា ពេជ្រ សោភា, ព្រាប សុវត្ថិ, G-Devith និងសិល្បះករជាច្រើនរូបផ្សេងទៀត។

ដោយឡែកថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានធ្វើការសំភាសន៍ជាមួយ ប្អូនស្រីពៅបង្កើតគួរឲ្យស្រលាញ់របស់ ស្រីឡៃ ដែលមានឈ្មោះថា សាន្ត ម៉ីនាង អាយុ ១០ ឆ្នាំ។ ប្អូនស្រីរបស់ស្រីឡៃ មិនខុសអីពីបងស្រីខ្លួនដែរ គឺនាងបានប្រាប់ថា នាងពិតជាចង់ក្លាយជាតារាចម្រៀងមួយរូបណាស់ ដើម្បីរកលុយរៀនបន្ត និងជួយគ្រួសារពេលនាងធំឡើង។

ក្នុងនោះ អ្នកនាងពេជ្រ សោភា បានឲ្យប្អូនស្រីពៅរបស់ ស្រីឡៃ បញ្ចេញទេពកោសល្យរបស់ខ្លួនជាច្រើន ដូចជា សម្តែងតួរសប្បាយ តួរកម្សត់ និងរាំទៀតផង។

ចង់ជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ:

បើបងប្អូនមានបំណងចង់ជួយប្អូនរបស់ សាន្ត ស្រីឡៃ ដោយហៅនាងទៅសម្តែង សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 015999909។

ប្រភព: pichsopheaofficial

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor