Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អាចនិយាយបានថា នេះគឺជាមោទភាពជាតិ និងជាប្រវត្តិសាស្ត្រមួយដែលក្រុមហ៊ុនខ្មែរ បានក្លាយទៅជាដៃគូពាណិជ្ជកម្ម ផ្លូវការ ជាមួយ ក្លិបបាល់ទាត់ដ៏ធំក្នុងលីគកំពូលរបស់អង់គ្លេស ហើយវាក៏ជាឱកាសមួយដ៏ល្អដែលអាចជួយអភិវឌ្ឍន៍ វិស័យបាល់ទាត់កម្ពុជា ឲ្យរីកចំរើនថែមមួយកំរិតទៀត។

បើយោងតាមការប្រកាស របស់ក្លឹបបាត់ទាត់អង់គ្លេស Manchester City បានឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងក្លាយទៅជាដៃគូ ស្រាបៀរ មុនដំបូងគេ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ក្លឹបបាត់ទាត់អង់គ្លេស Manchester City ក្នុងរយៈពេល ៣ ឆ្នាំ។

ក្នុងនោះផងដែល អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសំដែងអារម្មណ៍រំភើប ហើយក៏បានបង្ហើបប្រាប់ថា នៅថ្ងៃខាងមុខ ក្រុមបាត់ទាត់ Manchester City ទាំងគ្រូបង្វិក និងកីឡាករល្បីៗជាច្រើនរូប អាចនឹកមកប្រទេសកម្ពុជា តាមការអញ្ជើញរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុន្នោះ វត្តមានរបស់ ក្រុមបាត់ទាត់ Manchester City អាចនឹងធ្វើឲ្យវិស័យបាល់ទាត់កម្ពុជាមានការរីកចំរើនបន្ថែមទៀតក្នុងរយៈពេលខ្លី, កីឡាករបាត់ទាត់ខ្មែរ មានឱកាសបានទៅ​បោះ​ជំរុំ​ហ្វឹកហាត់​នៅ Manchester City, ហើយចំពោះអ្នកគាំទ្រ Manchester City នៅកម្ពុជា ក៏នឹងមានឱកាសទៅមើលការប្រកួតផ្ទាល់ទៅអង់គ្លេសផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor