Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ បន្ទាប់ពីទទួលបានការតែងតាំងជាមេបញ្ជាការវរការពារព្រំដែនគោកលេខ៦០៣ អស់រយៈពេលជិត៥ឆ្នាំមកនេះ លោក កែវ សឿន ត្រូវបានកូនចៅក្រោមឱវាទលួចនាំគ្នានិយាយខ្សឹបៗ ហើយរិះគន់ថា ឡើងកាន់ជាមេបញ្ជាការ ជំនួសលោកមេបញ្ជាការចាស់ អស់ជិត៥ឆ្នាំមកនេះ ឃើញថា នៅក្នុងបន្ទាយ គ្មានការអភិវឌ្ឍន៍អ្វីទាល់តែសោះ ផ្ទុយទៅវិញកន្លែងដែលធ្លាប់តែស្អាត បែរជាក្លាយទៅជាបន្ទាយដ៏កក្រិច និងសំណង់បាក់បែក សម្រាប់កូនចៅស្នាក់នៅទៅវិញ។

កូនចៅក្រោមឱវាទ ដែលជាមន្ត្រីនគរបាលវរការពារព្រំដែន៦០៣នោះ បាននាំគ្នានិយាយទៀតថា បើសិនជាអ្នកទាំងអស់គ្នាបានមើលទៅលើបន្ទាយដែលឈរជើងបច្ចុប្បន្ននេះ និងធ្វើការប្រៀបធៀបជាមួយ និងមេបញ្ជាការចាស់ ដែលលោកតែងតែក៏សាង និងកែលម្អ​ក្នុងបន្ទាយឲ្យ​បានស្អាត និងធ្វើកូនចៅគោរព ស្រឡាញ់នោះ មនុស្សមួយចំនួនអាចនិងវាយតម្លៃដឹងថា មេបញ្ជាការបច្ចុប្បន្នរូបនោះជាមនុស្សដែលមានស្មារតីទទួលខុសត្រូវលើកូនចៅរបៀបម៉េចដែរ និងការគ្រប់គ្រងរបស់គាត់យ៉ាងម៉េច បើបន្ទាយធ្លុះធ្លាយអស់ បន្ទប់ទឹកគ្មានអនាម័យ និងគ្មានការកែលម្អក្នុងបន្ទាយទាល់តែសោះនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor