Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ការរំលាយ​គណបក្សនយោបាយ​១ នៅ​រដ្ឋសភា​ឆាប់ៗ​នេះ នឹង​កើត​មាន​គណបក្ស​ចំនួន​៥​ផ្សេងទៀត នៅក្នុង​រដ្ឋសភា​។ ដែលនេះ​សបញ្ជាក់​ឲ្យឃើញ​ថា កម្ពុជា​កាន់តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ល្អប្រសើរ​។

ការ​លើក​ឡើង​របស់សម្ដេច ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ ISI ផ្លូវ​វេ​ង​ស្រេង នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​នឹង​ពាក្យសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា​។ រីឯ​គណបក្ស សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ជជែក​ជាមួយ​មេធាវី​ជា​មុន​សិន​។

ការលើកឡើងខាងលើ​នេះ ខាង​មន្ត្រីជាន់ខ្ពស់​ នៃគណបក្ស​កាន់អំណាច បដិសេធ និង​អះអាងថា មិន​បាន​ស្នើឲ្យ​រដ្ឋសភា ធ្វើ​វិសោធកម្ម​លើ​ច្បាប់​ទាំង​៤ ដើម្បី​បែងចែក​អាសនៈ​គណបក្ស​នយោបាយ នៅ​សភា​នោះទេ ដោយហេតុថា​មិនមែន​ជា​ដែន​សមត្ថកិច្ច របស់​គណបក្ស​នយោបាយ ប៉ុន្តែ​នេះជា​តួនាទី​ របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor