Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យន្ត​ហោះ​ចម្បាំង​កូរ៉េខាងត្បូង​ ចំនួន​០៦គ្រឿង​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ ចំនួន​០២គ្រឿង​ និង​យន្ត​ហោះ​យោធា​ជប៉ុន​ ចំនួន​០២គ្រឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អន្តរ​កូរ៉េ​ ចំ​ពេល​មាន​ការ​ភ័យ​ខ្លាច​នៃ​សង្គ្រាម​លោក​លើក​ទី​០៣​ កើត​ឡើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​តុលា ឆ្នាំ ២០១៧។

យោង​តាម​អាជ្ញាធរ​កូរ៉េខាងត្បូង​ បាន​ឲ្យ​ដឹង​ថា​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ B-1B​ យន្ត​ហោះ​ចម្បាំង​កូរ៉េខាងត្បូង​ F-15K​ និង​យន្ត​ហោះ​យោធា​ជប៉ុន​ មិន​ស្គាល់​ម៉ាក​ បាន​ហោះ​ឆ្វែល​លើ​តំបន់​អន្តរ​កូរ៉េ​ ក្នុង​ន័យ​ចង់​បង្ហាញ​កម្លាំង​ ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង​ កាល​ពី​ម្សិលមិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក​ Jim Mattis និង​ប្រធាន​អគ្គសេនាធិការ​ចម្រុះ​ លោក​ Joseph Dunford បាន​ចូល​ជួប​ជជែក​ពិភាក្សា​ជា​មួយ​ លោក​ ដូណាល់ ត្រាំ​ ជុំវិញ​ជម្រើស​នានា ​ដើម្បី​ឆ្លើយតប​ ចំពោះ​សកម្មភាព​បង្ក​ហេតុ​ដោយ​កូរ៉េខាងជើង​ ឬ​ដើម្បី​ទប់ស្កាត់​ទីក្រុង​ព្យុងយ៉ាង​ មិន​ឲ្យ​បង្ក​ការ​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​ ដោយ​អាវុធ​នុយក្លេអ៊ែរ៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor