Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រៅពី៣កក្តាខាងក្រោម៖

១- នៅក្នុងលិខិតចំហ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ អង្គការអន្តរជាតិចំនួន៥៥ រួមគ្នាស្នើសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំដើម្បីដោះស្រាយវិបត្តិនយោបាយកម្ពុជា។ 

២- សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ លោក Ted Cruz បានដាក់ឱវាទឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បើមិនដោះលែង ក្នុងនាមលោកសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាដទៃទៀត រួមទាំងរដ្ឋការរបស់លោក ដូណាល់ ត្រាំ ផងដែរនឹងមានវិធានការណ៍ជាក់ស្តែងលើមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួនគឺ ការឃាឃាំងមិនឱ្យចូលសហរដ្ឋអាមេរិក។ 

៣-សហភាពសភាអន្ដរជាតិIPUដែលមានប្រទេស១៧៣ជាសមាជិកបានចេញសេចក្ដីសម្រេចឱ្យកម្ពុជាបញ្ឈប់យន្ដការច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ហើយត្រូវដោះលែងលោក កឹមសុខា ឱ្យមានសេរីភាពឡើងវិញ។ ក្រុមសមាជិកសភារបស់ស្ថាប័នអន្ដរជាតិនេះបានប្រាប់ថានឹងបញ្ជូនគណៈកម្មាធិការស្វែងរកការពិតមួយក្រុមមកកាន់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

កាលពីម្សិលមិញ លោក Iwao HORII អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសម្តែងការគួរសមជាមួយលោកហេង សំរិន ប្រធានសភារដ្ឋ និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តជាតិ កម្ពុជា ក្នុងជំនួបនោះ លោក Iwao HORII បានលើកឡើងនូវបញ្ហានយោបាយមួយចំនួននៅកម្ពុជា ជាពិសេសការចាប់ខ្លួន លោក កឹម សុខា។ នេះជាលើកដំបូងហើយដែលជប៉ុនបានលើកអំពីបញ្ហានយោបាយមកនិយាយ ជាធម្មតា តាំងពីមុនៗមក ប្រទេសជប៉ុនមិនដែលនិយាយរឿងបញ្ហារបស់កម្ពុជានោះទេ ជប៉ុននិងអ៊ឺរ៉ុបជាម្ចាស់ជំនួយដ៏ធំបំផុតផ្នែកបោះឆ្នោតនៅកម្ពុជា។ តើការព្រួយបារម្ភរបស់ជប៉ុនអាចមានឥទ្ធិលប៉ុនណាដើម្បីស្តារស្ថានភាពនយោបាយកម្ពុជាឡើងវិញនិយាយជារួម និងវាសនាគណបក្សសង្គ្រោះជាតិនិយាយដោយឡែក?
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor