Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទើបតែមានការចាប់អារម្មណ៍ខ្លាំងមុននេះ ដោយសារតែអ្នកនាង កែវ សុរិយា ត្រូវគេដឹងថា តារាសិចស៊ី បានចងកសម្លាប់ខ្លួន ព្រោះវិបត្តិគ្រួសារធ្ងន់។

កញ្ញា ដេនី ក្វាន់ បានសម្តែងការសោកស្តាយ និងបានបង្ហោះសារមិននឹកស្មានដល់ថា អ្នកនាង កែវ សុរិយា ជាអតីតតារាសម្តែងល្បីខាងសិចស៊ីអស់ទាស់ ត្រូវបានគេចាប់អារម្មណ៍រហូតបណ្តាទស្សនាវដ្តីកាសែតល្បីៗចុះផ្សាយយ៉ាងពេញទឹកពេញដីកាលពីសម័យមិនទាន់មានហ្វេសប៊ុកទូលំទូលាយ ត្រូវបានចង.កបញ្ចប់ជីវិត។

អ្នកនាងបានសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២២ តុលា ឆ្នាំ២០១៧ ដោយមិនដឹងមូលហេតុនៅចំណុ​ចផ្ទះលេខ១០ ផ្លូវM14 បុរីប៉េងហួត សង្កាត់និរោធខណ្ឌច្បារអំពៅ។ យ៉ាងណាអ្នកនាងមានឈ្មោះពិត វ៉ា នួនសុភាព អាយុ២៩ឆ្នាំ។ មុនពេលមានរឿងរ៉ាងកើតឡើងអ្នកនាងធ្លាប់មានភាពរកាំរកូសជាមួយស្វាមី ហើយបច្ចុប្បន្នស្វាមីនាងបានលែងលះគ្នាកន្លះឆ្នាំ មានសាលក្រមត្រឹមត្រូវ។

តាមប្រភព កែវ សុរិយាប៉ុនប៉ង សម្លាប់ខ្លួនដោយការលេបថ្នាំម្តងរួចមកហើយ។ នេះជាដំណឹងមិននឹកស្មានដែលបានកើតឡើងក្នុងសង្គមសិល្បៈម្តងទៀតហើយ ដែលមុននេះទើបតែបញ្ចប់រឿង សាន ស្រីឡៃ រួចរាល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor