Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រធានមន្ទីរ​រ៉ែ និងថាមពលខេត្តមណ្ឌលគិរី លោក សាក់ ដារិទ្ធ បានប្ដឹងចូលអយ្យការ​តុលាការខេត្តមណ្ឌលគិរី ប្ដឹងអ្នកកាសែត ស្រីម្នាក់ដែលសរសេររិះគន់លោក ពីបទបរិហាកេរ្តិ៍ ព្រោះអ្នកកាសែតរូបនេះបានសរសេរអត្ថបទ ដោយមាននិយមន័យថា ៖

លោកប្រធានមន្ទីររូបនេះបេីកដៃឲ្យក្រុមហ៊ុន ចិន យួន មកធ្វេីអាជីវកម្ម រ៉ែមាសខុសច្បាប់ និងចាំទទួលផលពីក្រុមហ៊ុនទាំងនោះ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្ម តូចៗលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ។ ដោយមានការបេីកដៃនេះហេីយទេីបជាហេតុនាំឲ្យចិន យួន មកធ្វេីអាជីវកម្ម រ៉ែនៅទឹកដីខ្មែរ យ៉ាងអាណាធិបតេយ្យ និងប្រឹងបិទបាំង រឹតបន្តឹងលេីខ្មែរគ្នាឯង។

ឈុនលី

 ការប្ដឹងនេះគឺអយ្យការតុលាការខេត្តបានចេញដីកា កោះហៅចុងចោទឲ្យចូលបំភ្លឺនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧ ខាងមុខ នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor