
ក្រោយពិធីបុណ្យសពរបស់ សាន ស្រីឡៃ ទើបតែបញ្ចប់កាលពិម្សិលមិញ ភ្លាមៗនោះអ្នកដឹកនាំសម្តែងឈ្មោះ កៅ សីហា (អ្នកដឹកនាំរឿង «រាជនីភូមិគ្រិះ») បានប្រកាសស្វែងរកមនុស្សស្រីណាដែលមានមុខមាត់ស្រដៀង សាន ស្រីឡៃ ដោយលោកបានសរសេរនៅលើបណ្តាញសង្គមថា:
«បើបងប្អូនណា មានស្គាល់អ្នកណាដែលមានមុខមាត់ភិនភាគកំពស់កំពរប្រហាក់ប្រហែលនឹង សាន ស្រីឡៃ សូមទាក់ទងមកខ្ញុំផង ខ្ញុំត្រូវការបន្ទាន់។ បើទោះគាត់មិនមានទេពកោសល្យសិល្បៈសម្ដែងក៏ដោយ សំខាន់គាត់ មានរូបរាងមុខមាត់ ប្រហាក់ប្រហែលគ្នា និងមានចិត្តស្រឡាញ់ ចង់ប្រឡូកចូល ក្នុងវិស័យសិល្បៈ។ សូមជួយស៊ែរបន្តផង។ សូមអរគុណ។»




ក្រោយពីទទួលបានការប្រកាសរបស់ លោក កៅ សីហា រូបនេះ មហាជនជាច្រើនបានធ្វើការឆ្លើយតប និងបង្ហោះរូបថតមនុស្សជាច្រើនដែលមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃ។
ជាក់ស្ដែងមានមនុស្សស្រីម្នាក់ពិតជាមានរូបរាង មុខមាត់ដូចសាន ស្រីឡៃ ខ្លាំង ដែលគណនីយហ្វេសប៊ុករបស់នាងមានឈ្មោះថា Ding Ding។
សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែកដើម្បីសម្រួលដល់ការស្វែងរករបស់អ្នកដឹកនាំសម្តែង កៅ សីហា ផង។
សូមមកទស្សនារូបភាពរបស់នាងដែលមានមុខមាត់ដូច សាន្ត ស្រីឡៃ ខាងក្រោមនេះ :






