Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​ រួម​ទាំង​ Kqube News ផង​ បាន​លើក​ឡើង​ជុំវិញ​រឿងរ៉ាវ​ជីវិត​ សាន ស្រីឡៃ​ និង​ប្ដី​របស់​នាង​ សព​លោក​ ជ័យ រិន​, ប៉ុន្តែ​ការ​លើក​ឡើង​នោះ​ បាន​ស្រង់​ប្រភព​ និង​សម្ភាសន៍​តែ​ខាង​សាច់​ញាតិ​ សាន ស្រីឡៃ​ ប៉ុណ្ណោះ​ ដែល​ជា​ប្រការ​មួយ​ធ្វើ​ឲ្យ​មហាជន​ ចង់​ដឹង​ព័ត៌មាន​ខ្លាំង​ពី​ប្រភព​ខាង​សាច់​ញាតិ​ សព​លោក​ ជ័យ រិន​ វិញ​ម្ដង​។ ខាង​ក្រោម​នេះ​ យើង​សូម​លើក​យក​មតិមហាជន​ ដែល​និយាយ​ពី​ការ​អាណិត​ដល់​លោក​វិញ​ម្ដង​។

បើ​តាម​សម្ដី​អ្នក​ស្រុក​ព្រះ​ស្ដេច​ ខេត្ត​ព្រៃវែង​ បាន​បង្ហើប​ប្រាប់​ពី​ជីវិត​រស់​នៅ​របស់​គ្រួសារ​មួយ​ លោក​ ជ័យ រិន​ ឬ​ ខៀវ ម៉ៅ​ ដែល​គេ​ហៅ​ថា​ គយ ម៉ៅ​ៗ​…ហើយ​គយ​ម៉ៅ​ ជា​កូន​កំព្រារ​ឪពុក​ម្ដាយ​តាំង​ពី​ខ្លួន​នៅ​តូច​ម្ល៉េះ​, មាន​បង​ប្អូន​០៦នាក់​, គយ​ម៉ៅ​ ជា​កូន​ពៅ​ ក្នុង​ចំណោម​បងប្អូន​០៦នាក់​ បម្រើ​ការងារ​ជា​មន្ត្រី​គយ​ចំនួន​០៤នាក់​។ គយ​ម៉ៅ​ មាន​ប្រពន្ធ​ដើម​ឈ្មោះ​ រដ្ឋា​ នៅ​ឃុំ​កំពង់​សឹង​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង​ មាន​កូន​ចំនួន​០៤នាក់​ (ស្រី​០៣នាក់) ពេញវ័យ​អស់​ហើយ​, ហើយ​សព្វ​ថ្ងៃ​មាន​កូន​ប្រុស​ម្នាក់​មាន​មុខ​របរ​ជា​មន្ត្រី​យោធា​។ គយ​ម៉ៅ​ស្រលាញ់​ សាន ស្រីឡៃ​ ដល់​ថ្នាក់​ភ្លេច​ប្រពន្ធ​ដើម​ ចាប់​តាំង​ពី​លោក​ទៅ​បម្រើ​ការងារ​នៅ​ច្រក​ព្រំដែន​គោក​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​, បច្ចុប្បន្ន​ ត្រូវ​បាន​ថ្នាក់​លើ​ផ្លាស់​ទៅ​ឲ្យ​កាន់​ការងារ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​។

ក្នុង​នោះ​ គយ​ម៉ៅ​ ក៏​ខិតខំ​យិតយោង​ប្រពន្ធ​ទី​២ ចាប់​ពី​ដំបូង​ច្រៀង​នៅ​តាម​រង្គសាល​ និង​បាន​ជូន​ទៅ​ប្រឡង​កម្មវិធី​ The Voice Cambodia​ រដូវ​កាល​ទី​២​ រហូត​បាន​ក្លាយ​ជា​តារា​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ និង​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​។ រី​ឯ​ជីវភាព​គ្រួសារ​ គយ​ម៉ៅ​ វិញ​បាន​ថយ​ចុះ​ជា​លំដាប់​ ពី​ជិះ​ឡាន​ ធ្លាក់​មក​ជិះ​ម៉ូតូ​…បាន​ប៉ុន្មាន​ថ្ងៃ​ ក៏​កើត​រឿង​បាញ់​សម្លាប់​ប្រពន្ធ​ទី​២ និង​ធ្វើ​អត្តឃាត​។ អ្នក​ជិត​ខាង​ និយាយ​ថា​ ដោយសារ​គយ​ម៉ៅ​ គិត​ថា​ខ្លួន​ ណែនាំ​ប្រពន្ធ​គ្មាន​ប្រសិទ្ធភាព​ ប្រពន្ធ​មិន​ស្ដាប់​ ទើប​មោហ៍បាំង​បែប​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor