Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗ នៅក្នុងការប្រកួត Miss Grand International ២០១៧ ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម មានបេក្ខភាពចូលរួមជិត ១០០ ប្រទេស ក្នុងនោះ Miss Grand កម្ពុជា គឺកញ្ញា ខ្លឹម ស្រីគា បានជ្រ៊សយក និងបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” ដើម្បីប្រកួតក្នុងវិញ្ញាសសារសំលៀកបំពាក់ប្រពៃណីជាតិដែលស្អាតបំផុត។

គួរបញ្ជាក់ផងដែលថា លទ្ធផលពានរង្វាន់កិត្តិយស Best National Costume Award នឹងត្រូវវាយតំលៃពីគណៈកម្មការកិត្តិយស ប៉ុន្តែក៏ទទួលបានពិន្ទុពីការគាំទ្រផងដែរ ដូច្នេះហើយទើបប្រជាពលរដ្ឋតាមបណ្តាលប្រទេសដែលចូលរួម កំពុងប្រឹកប្រែងយ៉ាងខ្លាំងក្នុងការ Like និង Share រូបថតនៃ Miss Grand International របស់ពួកគេរៀងៗខ្លួន។

ជាក់ស្ថែងថ្មីៗនេះ តាមការឲ្យដឹងពីទំព័រហ្វេសបុកផ្លូវការ Miss Grand International កាលពីប៉ុន្មានម៉ោងមុនបានចេញលទ្ធផលផ្លូវការនៃបេក្ខភាពទាំង២០ ដែលអាចបន្តដំណើរទៅប្រកួតយកពានរង្វាន់កិត្តិយស Best National Costume Award។ អ្វីដែលពិសេសនោះ Miss Grand កម្ពុជា គឺកញ្ញា ខ្លឹម ស្រីគា អាចធ្វើបានហើយ និងត្រៀមខ្លួនប្រកួតជម្រុះនៅវគ្គ១៥នាក់ចុងក្រោយបន្តទៀត។

ខាងក្រោមគឺជាសាររបស់ ទំព័រហ្វេសបុកផ្លូវការ Miss Grand International:

សេចក្តីប្រកាសជាផ្លូវការ

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខភាពចូលរួមទាំង 20 នាក់ដែលទទួលបានសន្លឹកឆ្នោតខ្ពស់បំផុតសម្រាប់ការប្រកួតប្រជែងសម្លៀកបំពាក់ជាតិល្អបំផុត។ ចាប់ផ្តើមរាប់នៅថ្ងៃទី 15 ខែតុលាឆ្នាំ 2017 នៅវេលាម៉ោង 2:15 នាទីល្ងាច និងបិទការចុះបញ្ជីនៅយប់នេះនៅម៉ោង 09:00 ល្ងាច។

(ខាងក្រោមជាបញ្ជីរឈ្មោះបេក្ខភាពមិនគិតពីចំណាត់ថ្នាក់ទាំង២០) ពិនិត្យមើលថាតើMiss Grand របស់ប្រទេសណាដែលអ្នកចូលចិត្ត និងបានទៅវគ្គបន្តខាងក្រោម:

1. Miss Grand Vietnam

2. Miss Grand Thailand

3. Miss Grand Spain

4. Miss Grand United States of America

5. Miss Grand Argentina

6. Miss Grand Cambodia

7. Miss Grand Nicaragua

8. Miss Grand Myanmar

9. Miss Grand Mexico

10. Miss Grand Malaysia

11. Miss Grand Laos

12. Miss Grand Japan

13. Miss Grand Ecuador

14. Miss Grand Philippines

15. Miss Grand Peru

16. Miss Grand India

17. Miss Grand Paraguay

18. Miss Grand Northern Ireland

19. Miss Grand Jamaica

20. Miss Grand Indonesia

សូមអបអរសាទរចំពោះបេក្ខភាពស្រស់ស្អាតទាំងអស់!

បើពេញចិត្តសូមធ្វើការ Like និង ចែករំលែករូបថត ចំពោះសម្លៀកបំពាក់ជាតិដែលអ្នកគិតថាពេញចិត្ត ដើម្បីឱ្យពួកគេឆ្លងកាត់វគ្គកំពូលទាំង 15 បន្តទៀត ដោយការបោះឆ្នោតរហូតដល់ម៉ោង 9 យប់នេះ (ម៉ោងវៀតណាម) ។

ដូច្នេះនៅចាំអ្វីទៀតសូមចូលទៅ Like និង Share រូបរបស់Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា តាម Link នេះ:

Miss Grand កម្ពុជា

ប្រភព: MISSGRANDINTERNATIONAL/

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor