Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កូរ៉េខាងជើង​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ ទៅ​សភា​អូស្ត្រាលី​ ដោយ​ព្រមាន​ខ្លាំង​ៗ​ថា​ អាវុធ​នុយក្លេអ៊ែរ​ទីក្រុង​ព្យុងយ៉ាង​ នៅ​តែ​បន្ត​គំរាមកំហែង​ទីក្រុង​ស៊ីដនី​ និង​បណ្ដា​ប្រទេស​នានា​ ដោយ​សារ​តែ​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ ជា​មិន​ខាន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោក​ស្រី​ Julie Bishop​ បាន​និយាយ​ថា​ លិខិត​មួយ​ច្បាប់​ ដែល​ត្រូវ​បាន​បញ្ជូន​ពី​ស្ថានទូត​កូរ៉េខាងជើង​ នៅ​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​ ទៅ​កាន់​ស្ថានទូត​អូស្ត្រាលី​ និង​ប្រទេស​ដទៃ​ទៀត​ ដោយ​មិន​ដាក់​ឈ្មោះ​។ លិខិត​នេះ​អំពាវនាវ​ឲ្យ​ បណ្ដា​ប្រទេស​ដែល​ស្រឡាញ់​ឯករាជ្យ​ភាព​ សន្តិភាព​ និង​យុត្តិធម៌​ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ និង​រក្សា​ការ​ប្រុងប្រយ័ត្ន​ យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​ផ្លាស់ប្ដូរ​ដ៏​សាហាវ​របស់​រដ្ឋបាល​ ត្រាំ​ ដែល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ពិភពលោក​ ធ្លាក់​ចូល​មហន្តរាយ​ ដោយ​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​អាក្រក់​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ ថ្លែង​សុន្ទរកថា​ កាល​ពី​ខែ​មុន ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ថា​ យើង​នឹង​បំផ្លាញ​កូរ៉េខាងជើង​ ទាំងស្រុង​ ដើម្បី​ការពារ​ខ្លួន​ និង​សម្ព័ន្ធមិត្ត​ ហើយ​ហៅ​មេដឹកនាំ​ផ្ដាច់​ការ​កូរ៉េខាងជើង​ គីម​ ជុងអ៊ុន​ គឺ​ជា​តឃាតករ ​ឈាម​ត្រជាក់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor