Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសម្លឹងឃើញប្រជាជនកម្ពុជា មានគំនិតវិជ្ជមានខ្លាំងនៅលើវិស័យមាស និងការចូលចិត្តវិយោគលើមាស ចេះតែឡើងថ្លៃជារៀងរាល់ឆ្នាំនោះ ក្រុមហ៊ុន Jet’s metal បាននាំយកមាសពីប្រទេសហុងកុង ដើម្បីលក់​នៅក្នុងទីផ្សារកម្ពុជា លើគម្រោងទិញមាស ថែមផ្ទះ ដោយបោះទន់ជាង៣០លានដុល្លារសាងសង់ផ្ទះ ក្រោមគម្រោងទិញមាសថែមផ្ទះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០១៧ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Metal បានឲ្យដឹងថា ក្រុមហ៊ុនលោកបានសម្រេចបោះទន់ថវិកាជាង៣០លានដុល្លារ ដើម្បីសាងសង់គម្រោងផ្ទះល្វែងសម្រាប់សល់មាសដុំ ដោយទិញមាសចាប់ពី១គីឡូ នឹងទទួលបានថែមផ្ទះមួយល្វែង។

លោកឧកញ៉ាស្រីចាន់ថនបញ្ជាក់ថា «ក្រុមហ៊ុនយើងផ្តោតទៅការវិនិយោគលើវិស័យទីផ្សារពាណិជ្ជកម្មមាអន្តរជាតិ  ជាពិសេសនាំចេញចូលមាសដុំ  (មាសគីឡូ )ពីប្រទេសហុងកុង ដោយសហការជាមួយក្រុម ហ៊ុន MIBD ដែលគ្រប់ដុំមាសទំាងអស់ ត្រូវបានទទួលស្គាល់ពីស មាគមមាស១  ក្នុងចំណោមសមាគមមាសទំាង៤  នៅលើពិភពលោក គឺសមាគមមាស CGSE ដោយមាសទំាងអស់ គឺអាចចរាចរលក់បាននៅទូទំាងពិភពលោក ។ ជាពិសេសជាងនេះទៅទៀត យើងក៏បាននាំចូលកាក់មាសសុទ្ធ កាក់ប្រាក់សុទ្ធ ដែលជាវត្ថុអនុស្សាវរីមានកំណត់»

លោកឧកញ៉ា បានបន្ថែមថា គម្រោងនេះចាប់ផ្តើមលក់ពីថ្ងៃនេះតទៅ ដោយមានភាពទាក់ទាញនៅគម្រោងនេះ ត្រូវបានអតិថិជនជាវជាបណ្តើររួចមកហើយ។  លោកថា គម្រោងនេះដំណើរការឡើងដោយសម្លឹងឃើញថា ប្រជាពលរដ្ឋខ្មែរ មានគំនិតវិជ្ជមានខ្លាំងទៅលើវិស័យ មាស ដែលមាស គឺចេះតែឡើងថ្លៃជារៀងរាល់ឆ្នាំ។ ដោយហេតុផលថា តម្រូវការ​មាសកើ នឡើងខ្លាំងឡើងៗ ប៉ុន្តែវត្ថុធាតុដើម(រ៉ែមាស )កាន់តែថយចុះ  ដូចនេះអ្នកវិនិយោគទាំងអស់ សុទ្ធតែមើលឡើង។ ម៉្យាងទៀត វិស័យមាសជារបស់មានតម្លៃ ដែលវាអាចទប់ស្កាត់ និងប្រ ឆាំង នឹងអតិផរណា  (លុយហើម ឬការធ្លាក់ចុះនៃតម្លៃលុយ)។

លោកឧញ៉ាបន្ថែមទៀតថា វិស័យអចនពទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានសន្ទុះនៃការអភិវឌ្ឍន៍ និងការកើនឡើងនៃតម្លៃ គួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ជាពិសេសនោះតំបន់អរិយក្សត្រតែម្តង។

លោក ថន ណារ៉េត ប្រធានក្រុមប្រឹក្សាភិបាលក្រុម Jet’s Metal បានលើកឡើងថាគ ម្រោងទិញមាសបានផ្ទះលើកដំបូងនៅកម្ពុជាមានលក្ខខណ្ឌងាយៗ និងស្រូល ដោយអតិថិជន មកក្រុមហ៊ុនទិញមាសមួយគីឡូ ដែលមានតម្លៃប្រមាណជាង៤ម៉ឺដុល្លារ (ទិញក្នុងទីផ្សាអន្តរជាតិ)នោះអតិថិជនអាចទទួលសិទ្ធិក្នុងការកម្ចីប្រាក់៧០%នៃតម្លៃមាស ដើម្បីទិញផ្ទះរបស់គម្រោ ងស្កាយឡែន ( Sky Land ) ដែលមានតម្លៃជាង២ម៉ឺនដុល្លារ ដល់តម្លៃជិត៨ម៉ឺនដុល្លារ ដែលជា ប្រភេទវិឡាកូនកាត់ ។ ជាងនេះរាល់អតិថិជន ជាវមាសនោះ ក៏បានទទួលការធ្វើដំណើរនៅប្រទេសហុងកុងចំនួនពីរូបផងដែរ។

លោកឧកញ៉ា ស្រី ចាន់ថន ក៏បានឲ្យដឹងថា គម្រោងនេះ បានធ្វើការសហការជាមួយក្រុមហ៊ុនមកពីប្រទេសហុងកុង ដែលមានមាស  ហើយក្រុមហ៊ុនលោកមានគម្រោងផ្ទះសម្រាប់ផ្តល់ជូនអតិថិជន។

លោកបញ្ជាក់ថា «គាត់មានមាស ហើយខ្ញុំមានទីផ្សារ  អីចឹងបានយើងបង្កើតក្រុមហ៊ុន Jet’s Metal ហើយបានសុំអជ្ញាប័ណ្ណដល់ធនាគារ ក្នុងនាំមាសចូលនៅកម្ពុជា។ ក្រុមហ៊ុនយើង ក៏មានទិញមាស និងលក់មាសដែរ »

លោកបន្ថែមថា មាសដែលអតិថិជនទិញក៏អាចលក់បានផងដែរ។ លោកឧញ៉ា បញ្ជាក់ថា «យើងបោះទន់ជាង៣០លានដុល្លារ ហើយសម្រាប់មាស យើងបោះទន់មួយចំនួន ដែលពេលនេះយើងបាននាំចូលមាសប្រមាណ៣ទៅ៤គីឡូ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor