Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយ​ពី​កងទ័ព​អ៊ីរ៉ាក់​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ បាន​កាន់​កាប់​ទី​ក្រុង​ Kirkuk​ ប្រទេស​អីុរ៉ាក់​ និយាយ​ថា​ ឯករាជ្យ​ភាព​របស់​ក្រុម​ជន​អំបូរ​ Kurde ​ គឺ​ជា​រឿង​អតីតកាល​ ហើយ​ការ​ធ្វើ​ប្រជាមតិ​ ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​ និយាយ​ថា​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​ បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Stéphane Dujarric បាន​និយាយ​ថា​ “ក្នុង​អំឡុង​ពេល​ ៤៨ម៉ោង​កន្លង​មក​នេះ​ ប្រជាជន​ប្រមាណ​ ៦១.០០០នាក់​ បាន​ចាកចេញ​ពី​ទីក្រុង​ Kirkuk និង​តំបន់​ជុំវិញ​ ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង​ និង​ភាគ​ខាង​កើត​ទីក្រុង​ Erbil និង​ Suleimania”។ ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង Baghdad ​ បាន​ប្រកាស​ថា​ ការ​ធ្វើ​ប្រជាមតិ​ដ៏​ចម្រូងចម្រាស​ គួរ​ត្រូវ​បាន​បំភ្លេច​ចោល​នោះ​ មេដឹកនាំ​ Kurde បាន​អះអាង​ថា​ កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ជាតិ​ចំពោះ​ឯករាជ្យ​ភាព​របស់​ខ្លួន​ មិន​មែន​ឥត​ប្រយោជន៍​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ចន្ទ​ កន្លង​ទៅ​នេះ​ មនុស្ស​ប្រហែល​ ១១នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​អីុរ៉ាក់​ និង​ក្រុម​ជន​អំបូរ​ Kurde​ នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវករ​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ទីក្រុង​ Kirkuk​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor